រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់ លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម ក្នុងខេត្តកំពង់ឆ្នាំង ទាំងអស់លើវិស័យព័ត៌មាន និងសោតទស្សន៍ សូមអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មថ្មី ឬបន្តសុពលភាព សម្រាប់ឆ្នាំ២០២០ នៅអង្គភាពច្រកចេញចូលតែមួយ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃជូនដំណឹងរៀងរាល់ម៉ោងធ្វើការ (ព្រឹកចាប់ពីម៉ោង ៧ៈ៣០នាទី ដល់ម៉ោង ១១ៈ៣០នាទី រសៀលចាប់ពីម៉ោង ២ៈ០០ នាទី រហូតដល់ម៉ោង ៥ៈ០០នាទី) ក្នុងករណីមានការយឺតយ៉ាវក្នុងការមកដាក់ពាក្យស្នើសុំខាងលើ ម្ចាស់អាជីវកម្ម សេវាកម្ម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តកំពង់ឆ្នាំង សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម សេវាកម្ម ពិតជាចូលរួមអនុវត្តតាមការកំណត់កុំបីអាក់ខាន ៕សូមអរគុណ!!!