ប្រទះឃើញសព បុរស ម្នាក់ អណ្តែតទឹកនៅចំណុចស្ពាន កោះបូ ភូមិសំរោងសែន ឃុំរោងសែន ស្រុកកំពង់លែង
កំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី ឈ្មោះ ចេង ហោ ភេទ ប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមករាយការណ៍ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងសែនថា មានឈ្មោះ ហ៊ុំ ហេង ភេទ ប្រុសអាយុ ៤១ ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានមកស្នាក់នៅនេសាទត្រីនៅចំណុចស្ពានកោះបូ ក្នុងភូមិសាស្រ្ត ភូមិសំរោងសែន ឃុំរោងសែន ស្រុកកំពង់លែង ហើយបានបាត់ខ្លួនដោយមិនដឹងមូលហេតុ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងសែន បានសហការតាមរកឈ្មោះដែលបាត់ខ្លួនខាងលើ តែរកមិនឃើញ លុះដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥:០០ នាទីព្រឹក ស្រាប់តែឃើញសពឈ្មោះ ហ៊ុំ ហេង អណ្តែតឡើងនៅក្នុងទឹកនៅចំណុចស្ពានកោះបូនោះតែម្ដង ៕
(ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)