របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក លី សុភា អបអរសាទរ ដល់ក្រុមការងារ ចុះបញ្ជីដីធ្លីមាន លក្ខណ:ជាប្រព័ន្ធទាំង ០៤ក្រុម ដែលសម្រេចបាន នូវលទ្ធផលល្អ ក្នុងខែកន្លងមក

114

កំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ ក៏បានអបអរសាទរនូវទិន្នន័យក្រុម ចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ០៤ក្រុម ដែលសម្រេចបាននូវលទ្ធផលល្អ ក្នុងខែកន្លងមក។ ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ បានណែនាំ និងជុំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ និងជាពិសេស ជម្រុញល្បឿននៃការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ បន្តទៀត។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរទទួលបន្ទុកសុរិយោដី, លោកប្រធានការិយាល័យរដ្ឋបាល, លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤៣ រូប ស្រី ១១រូប ៕

ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង និង មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.