របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣

113

កំពង់ឆ្នាំងៈកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរង
ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

គោលបំណងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលើកទី៩ ដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់ខេត្តដែលបានសម្រេចបាននាខែកន្លងមក ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈនៅក្នុងរយៈពេលកន្លងមកនេះ ខេត្តកំពង់ឆ្នាំង បានធ្វើការអភិវឌ្ឍ លើគ្រប់វិស័យដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និង កំណើនសេដ្ឋកិច្ចដើម្បី
អោយខេត្តកំពង់ឆ្នាំងកាន់តែមានមានការរីកចំរើនបន្ថែមទៀតជាពិសេសសោភ័ណ្ឌភាពក្នុងក្រុង។ ជាពិសេសនាពេលខាងមុខនេះ អាជ្ញាធរខេត្តនឹងធ្វើការផ្លាស់ប្តូរប្រព័ន្ធភ្លើងបំភ្លឺតាមផ្លូវជាប្រព័ន្ធភ្លើងវ័យឆ្លាត (smart light) ដែលមានលក្ខណៈសន្សំសំចៃថាមពល និង មានពន្លឺភ្លើងច្បាស់ជាងមុន ។ បើទោះបីជាកន្លងមកនៅខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍយ៉ាងណាក៏ដោយប៉ុន្តែនៅមានភាពអសកម្មមួយចំនួនដែលបច្ចុប្បន្នខេត្តកំពុងរៀបចំធ្វើការកែលម្អដើម្បីអោយការអភិវឌ្ឍកាន់តែមានភាពប្រសើរឡើង ។

ឯកឧត្តម ឡុង ឈុនឡៃ បានសម្តែងនូវការកោត
សរសើរ ចំពោះគណៈអភិបាលខត្តមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំងមានការកែប្រែមុខមាត់ថ្មី ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតផងដែរ ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បន្តថាៈ ពាក់ព័ន្ធ និង ភាពអសកម្មមួយចំនួនសូម អោយអាជ្ញាធរ និង មន្រ្តីជំនាញផ្លាស់ប្តូរឥរិយាបទនៃការធ្វើការងារអោយបានស្របតាមច្បាប់។
ដូចជាទីតាំងភាពមិនប្រក្រតីនៃស្ថានីយថ្លឹងរថយន្ត តួលេខនៃការឃាត់រថយន្តមានចំនួនច្រើន ប៉ុន្តែការផាកពិន័យមិនបានតុល្យភាពគ្នា ។ ករណីចំនួននៃការធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ អ្នកធ្វើគឺមានភាពធ្វេសប្រហែសច្រើន នៅពុំទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ។ ករណីដឹកលើសទម្ងន់ និង សំពីងសំពោងនៅតែមាន ចរាចរណ៍នៅលើដងផ្លូវ ដែលសមត្ថកិច្ចនគរបាលចរណ៍ត្រូវរឹតបន្តឹងបន្ថែមទៀតដោយត្រូវអនុវត្តអោយបានតាមច្បាប់ បានកំណត់។ ជាពិសេសត្រូវពង្រឹងការអនុវត្តគោល
នយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាអោយភូមិដ្ឋានរបស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាពល្អ ៕(ដោយ៖ ឈាង វណ្ណៈ)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.