របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត

111

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំរតនាគារខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមការដឹកនាំពីលោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត ដោយមានការចូលរួមពីអនុប្រធាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញតាមការិយាល័យចូលរួមផងដែរ។

របៀបវារៈក្នុងកិច្ចប្រជុំប្រចាំខែនោះ ដែលមានខ្លឹមសារដូចខាងក្រោម÷
១/ ផ្សព្វផ្សាយពីលទ្ឋផលនៃកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេសប្រចាំខែកុម្ភ:ឆ្នាំ២០២០។
២/ ត្រួតពិនិត្យការអនុវត្តការងារកន្លងមក ជាពិសេសកិច្ចបញ្ជិកា និងការធ្វើរបាយការណ៍គណនេយ្យ ថវិកា តារាងតុល្យភាពតាមប្រពន្ឋ័FMISគ្រប់ថវិកាពិនិត្យ ពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា ពង្រឹងអភិបាលកិច្ចល្អ ជម្រុញការបម្រើសេវាជូនអតិថិជនឲ្យបានល្អ និងលើកទិសដៅអនុវត្តបន្តនាពេលខាងមុខ។
៣/ ផ្សព្វផ្សាយពីសភាពការណ៍កើតឡើងថ្មីៗ ជម្រុញការសំអាត ការធ្វើអនាមយ័ បរិស្ថានល្អ ការបង្ការរោគឆ្លងផ្សេងៗ។
៤/ បញ្ហាផ្សេងៗ ៕(ដោយ៖ ឡេង ធារ៉ា)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.