របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យដំណើរការសាងសង់ផ្លូវលំ១ខ្សែនៅតំបន់ក្រចាប់​ និងការសាងសងអគារសាលាបឋមសិក្សា ២ខ្នង ស្ថិតនៅភូមិសេះស្លាប់

515

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ​បានអញ្ជើញចុះពិនិត្យមេីលដំណើរការសាងសង់ផ្លូវលំ១ខ្សែ ប្រវែង ១ ០០០ ម៉ែត្រ នៅតំបន់ក្រចាប់ ឃុំត្រពាំងចាន់ និង អគារសិក្សា ២ខ្នង នៅសាលាបឋមសិក្សានរត្តម សីហមុនី ស្ថិតនៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុង​ដំណើរ​បេសកកម្ម​ចុះត្រួត​ពិនិត្យ​នោះ អមដំណេីរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ការទូទៅ​នៃក្រសួង​ព្រះបរមរាជវាំង​ ព្រមទាំងមានការចូលរួមពីឯកឧត្តម ស្រ៊ន សំឫទ្ធីអភិបាលរងខេត្ត ឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ និងលោក ប្រធានក្រុមប្រឹក្សា លោកអភិបាលរងស្រុក រួមនិងអាជ្ញាធរឃុំភូមិ។​ ក្នុងឱកាសនោះផងដែរសម្ដេចបានផ្ដល់ជូនប្រជាពលរដ្ឋចូលរួម ៨៩នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា ១០ ០០០ រៀល ផងដែរ ៕ (ដោយ៖ អុឹម ផង់) ( ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង )

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.