ខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាបូកសរុបប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលាបូកសរុបប្រមូលព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ក្រោមជាតិ។
ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម គីម វីរៈ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយកគម្រោង CMDRR-WFP និងលោក សូ សុជាតិ មន្ត្រីគោលនយោបាយកម្មវិធីត្រៀមបង្ការនិងឆ្លើយតបគ្រោះអាសន្ននៃអង្គការស្បៀងអាហារពិភពលោក។
ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធានមន្ទីរពាក់ព័ន្ធ តំណាងសាខាកាកបាទក្រហមខេត្ត អភិបាលរងក្រុង/ស្រុក នាយក នាយករងរដ្ឋបាល មន្ត្រីបង្គោលក្រុង/ស្រុក តំណាងអង្គការពាក់ព័ន្ធ និងលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សរុប៤៥នាក់ ស្រី៨នាក់។
គោលបំណងសិក្ខាសាលាធ្វើឡើងដើម្បី៖
១.បង្ហាញ និងប្រមូលទិន្នន័យគ្រោះមហន្តរាយដែលរួមមានភាពងាយរងគ្រោះ ផែនទីមុខសញ្ញាគ្រោះថ្នាក់ ស្ថានភាពហានិភ័យ និងការវិនិច្ឆ័យលើទីទទួលសុវត្ថិភាព ។
២. បង្ហាញពីគ្រោះមហន្តរាយកន្លងមក និងមេរៀនបទពិសោធន៍ ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568