របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម អម សុភា បាន​ក្រើន​រំលឹក​អនុសាសន៍​សម្ដេច​តេជោ​ពីរចំណុច៖ ទី១. ត្រូវ​ការពារ​សន្ដិភាព​ឱ្យ​បាន​ដាច់​ខាត​ក្នុង​តម្លៃណាក៏ដោយ ទី២. អរគុណ​សន្ដិភាព​

287

កំពង់ឆ្នាំង៖ ឯកឧត្តម​ អម សុភា អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍បែបនេះ នៅពេល​ឯកឧត្តម បានអញ្ជើញចូលរួម​អធិបតី​ក្នុង​ពិធី​បើក​ការពារ​សារណាបញ្ចប់​ថ្នាក់បរិញ្ញាបត្រ​នៅពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ សាខា​ខេត្ត​កំពង់ឆ្នាំង​​ នៅព្រឹក​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

ដោយមាន​ការនិមន្ត និងអញ្ជើញចូលរួម​ពី​ព្រះធម្មឃោសាចារ្យ ជួន សាវឿន រាជាគណៈថ្នាក់ទោ និង​ជាព្រះសាកលវិទ្យាការរង​នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសិរីធម្មញ្ញាណ​ សុខ ថាន រាជាគណៈថ្នាក់កិត្តិយស និង​ជាប្រធាន​សាខា​ពុទ្ធិកសាកលវិទ្យាល័យព្រះសហីនុរាជ​ លោក លោកស្រី​ថ្នាក់ដឹកនាំទីតាំងគោល អភិបាលរង​ក្រុង​កំពង់ឆ្នាំង សាស្ត្រាចារ្យ​ និង​សមណនិស្សិត និស្សិតជាច្រើន​រូប​។

ឯកត្តម​បាន​ បន្តថា៖ សន្ដិភាព​​ពិត​ជា​មាន​តម្លៃមិនអាច​ប្រថុយ​ប្រថាន​បានទេ។ មាន​សន្ដិភាព​ មានការអភិវឌ្ឍន៍គ្របវិស័យ ទាំ​ងវិស័យពុទ្ធិចក្រ និង​វិស័យ​អាណាចក្រ​។ ឯកឧត្តម​ បាន​បញ្ជាក់បន្ថែមថា សន្ដិភាព បាន​នាំមក​នូវ​ការរីក​ចម្រើន​ទាំងហេដ្ឋារចនាសម្ព័ន្ធនានា(hard​ skill) និង​ធនធាន​មនុស្ស(soft skill)។​ជាក់ស្ដែង នៅថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសហនុរាជ​ខេត្តកំពង់ឆ្នាំង មាន​សមណនិស្សិត និស្សិត បានត្រៀម​បញ្ចប់​ថ្នាក់បរិញ្ញាបត្រ។ ទាំងនេះ ជាធនធាន​ដ៏មាន​សារៈសំខាន់​ក្នងចូលរួម​ចំណែក​អភិវឌ្ឍប្រទេសជាតិ​។

ឯកឧត្តម បាន​អំពាវនាវ​ឱ្យ​ក្មួយ​ៗ ប្អូនៗសមណនិស្សិត និស្សិត​ សូម​បន្ត​សិក្សា​បន្ថែម​ទៀត​ គឺបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រហូត​ដល់ថ្នាក់បណ្ឌិត ឬក៏សិក្សា​ជំនាញ​ឯកទេសផ្សេងៗកុំបញ្ឈប់ត្រឹម​ហ្នឹងពោលគឺធ្វើបច្ចប្បន្នភាព​ចំណេះដឹងរបស់ខ្លួន​ឱ្យ​ទាន់​សម័យ​កាល​នៃបច្ចេកវិទ្យា ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.