ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្ដាហ៍ និងផ្សព្វផ្សាយផែនការសំខាន់ៗមួយចំនួន
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បី៖ ផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩, ផ្សព្វផ្សាយផែនការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ផ្សព្វផ្សាយផែនការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង, ផ្សព្វផ្សាយផែនការសំខាន់ៗ និងពិភាក្សាបញ្ហាប្រឈមមួយចំនួនទៀត ក្រោមអធិបតីភាព លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។
កម្មវិធីប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធាន មន្រ្តីការិយាល័យចំណុះមន្ទីរ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរចូលរួមផងដែរ ៕
(ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង)
📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568