របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

140

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករលាប្អៀរ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ។

កិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក នាយករដ្ឋបាលស្រុក កងកម្លាំងទាំង៣ ការិយាល័យ និងលោកមេឃុំទាំង១៣ក្នុងស្រុករលាប្អៀរ សមាសភាពសរុប ៩២នាក់ ស្រី ១៤នាក់។

របៀបវារៈ នៃកិច្ចប្រជុំនាឱកាសនោះផងដែររួមមាន៖
-ប្រកាសចេញនូវ សេចក្តីសម្រេច ស្តីពីការបញ្ជូនមន្ត្រីចំនួន ៦១រូប ដើម្បីបំពេញបន្ថែមសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
-បានប្រកាសចេញ នូវសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំទាំង១៣ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
-កំណត់កាលបរិច្ឆេទចុះធ្វើវេទិកាសាធារណៈ ចំនួន១៣លើក ដែលមានឃុំចំនួន ១៣ឃុំ ក្នុងស្រុករលាប្អៀរ ៕

(ប្រភព៖ រដ្ឋបាលស្រុករលាប្អៀរ)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.