របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំពិភាក្សាការផ្តល់សេវាពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅអង្គភាពច្រកចេញ ចូលតែមួយ

137

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅអង្គភាពច្រកចេញ ចូលតែមួយ ខេត្ត ឱ្យទទួលបានប្រសិទ្ធភាពកាន់តែប្រសើរឡើង ក្រោមអធិបតីភាព លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពីលោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង រួមនឹងថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យជំនាញមន្ទីរ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង-ស្រុក និងមន្ត្រីជួរក្រោយអង្គភាពច្រកចេញចូល ទទួលបន្ទុកវិស័យដីធ្លី និងសំណង់។

ក្នុងកិច្ចប្រជុំនេះ លោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់មន្ទីរទាំងអស់ ដែលខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ហើយក៏ទទួលបានលទ្ធផលល្អប្រសើរច្រើន។ យ៉ាងណាក៏ដោយ ការងារតែងតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងត្រូវពិភាក្សាគ្នារកដំណោះស្រាយសមស្របក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។

លោក ឈាង បូរ៉ា ប្រធានអង្គភាពច្រកចេញ ចូលតែមួយខេត្ត ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរ ដែលបានរៀបចំកិច្ចប្រជុំនាព្រឹកនេះឡើង ហើយក៏មិនមែនកិច្ចប្រជុំលើកទី១ដែរ ដើម្បីពិភាក្សារកដំណោះស្រាយបន្ថែមទៀត ក្នុងគោលបំណងសម្រេចនូវគោលដៅរួមមួយគឺការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក លី សុភា ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ សូមថ្លែងអំណរគុណចំពោះលោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ដែលតែងតែផ្តល់ការពិភាក្សា សម្របសម្រួល ពាក់ព័ន្ធនឹងការផ្តល់សេវារបស់មន្ទីរ ក្នុងការជំរុញការផ្តល់សេវានៅអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ឱ្យកាន់តែប្រសើរបន្ថែមទៀត ៕

(ប្រភព៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង)

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.