របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

កិច្ចប្រជុំផ្សព្វផ្សាយបន្តអនុក្រឹត្យលេខ ៦៦ អនក្រ.បក​ និងសារាចរលេខ០៧ ស្ដីពីការរៀបចំសៀវភៅបញ្ជីសារពើភ័ណ្ឌឆ្នាំគោលឆ្នាំ២០១៩

128

កំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ៨រោច ខែផល្គុនឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកំពង់ឆ្នាំង បានបើ​ក​កិច្ចប្រជុំផ្សព្វផ្សាយបន្តអនុក្រឹត្យលេខ:៦៦ អនក្រ.បក​ និងសារាចរលេខ០៧ ស្ដីពីការរៀបចំសៀវភៅបញ្ជីសារពើភ័ណ្ឌឆ្នាំគោលឆ្នាំ២០១៩ របស់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព​ លោក​ អ៊ូ​ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដ លោក​ លោក​ស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យ មន្ដ្រីរាជការនៃមន្ទីរអង្គភាពគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សរុបចំនួន ១១០ នាក់ ៕

ប្រភព៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង

📷សូម Join Telegram Channel ខាងក្រោម សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ ពីក្រុមការងារព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង Telegram/លេខទូរស័ព្ទ📲 012 472 568

https://t.me/leng_theara
ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.