លោកជំទាវ តុង ណារី និងសហការី នាំយកសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ ក្រុមគ្រូពេទ្យ និងអ្នកឆ្លងជំងឺ Covid-19 នៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច
កំពង់ឆ្នាំង៖ រសៀលថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ តុងណារី សមាជិកក្រុមលេខាសម្ដេចតេជោ និងជាប្រធានប្រតិបត្ដិ សម្ពន្ធយុវជន ស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្ដិភាពខេត្ត ស្រុក បាននាំយកថវិកា និងសម្ភារៈ មួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងពិនិត្យ និងព្យាបាលពីជំងឺ Covid-19 នៅមន្ទីរពេទ្យបង្អែកស្រុក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ តុង ណារី បានកោតសរសើរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ដ ក្នុងការពិនិត្យ និងព្យាបាលជូនអ្នកជំងឺ Covid-19 ក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ សម្ភារៈ រួមមាន៖ ទឹកសុទ្ធវីតាល់ ១០កេះ ទឹកផ្លែឈើ៤កេះ សាប៊ូ១២ប្រអប់ និងថវិកាចំនួន ១០០ដុល្លា ផងដែរ។
លោកជំទាវក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ សូមកុំអោយមាន ការរើសអើងចំពោះអ្នកជំងឺ និងបងប្អូនជនជាតិឥស្លាម ហើយត្រូវប្រកាន់ភ្ជាប់ នូវអនាម័យស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ៕
(ប្រភពៈ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)