របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

តើដល់ពេលណា??ទើបលុបបំបាត់ចោលឆក់លួចប្លន់បាននៅក្នុងរាជធានីភ្នំពេញ?? ខណៈដែលនិស្សិតក្រីក្រទៅនៅភ្នំពេញជួលផ្ទះនៅត្រូវក្រុមចោរលួចម៉ូតូយកទៅបាត់….

333

{ភ្នំពេញ}÷ហេតុអ្វីសម្បូរចោរលួចកាត់សោផ្ទះលួចយកម៉ូតូច្រើនម្ល៉េះ ខណ:និស្សិតក្រីក្រ ឈ្មោះ ហុឹម ណេង ភេទស្រី កើតនៅឆ្នាំ 1998 រស់នៅភូមិល្វៀង ឃុំច្រេស, ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង ចេញពីស្រែចំការ បន្តសិក្សានៅរាជធានីភ្នំពេញត្រូវជួលផ្ទះនៅ ហើយចោរច្រើនតែកាត់សោចូលលួចម៉ូតូរបស់កូននោះទៅបាត់។

សូមគោរពជូនឯកឧត្តមឧត្តមសេនីយ៍ទោ សរ ថេត ស្នងការរាជធានីភ្នំពេញមេត្តា ជួយស្រាវជ្រាវ វែកមុខជនសង្ស័យ ដែលតែងតែធ្វើសកម្មភាព លួចម៉ូតូ ក្នុងរាជធានីភ្នំពេញ។

ករណីនេះបានបាត់ដោយលោកចោរដែលមានដូចក្នុងរូបថតខាងក្រោមនេះបានលួចចូលក្នុងផ្ទះធ្វើសកម្មភាពយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ នៅផ្លូវលេខ៥៩០ ក្រុម០៣ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ទល់មុខវត្តញាណរស្សី) ។

ម៉ូតូដែលបានបាត់ម៉ាក suzuki និច ពណ៌ស ដែលមានមានផ្លាក់លេខ កំពង់ឆ្នាំង- 1H 4091 ។

ករណីនេះ និស្សិត ត្រីក្រ និងមហាជនជាទូទៅកំពុងរង់ចាំមើលតើចំណាត់ការរបស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ទោ សរថេត ស្នងការរាជធានីភ្នំពេញ មានចំណាត់ការបែបណា ហើយនិងស្រាវជ្រាវវែកមុខចាប់ ជនសង្ស័យជាចោរកាត់សោផ្ទះលួចម៉ូតូនេះបានដែរឬទេ។ បើរូបថតជនសង្ស័យច្បាស់ក្រឡែតដល់ម្លឹងហើយនោះ!!

ព្រោះកន្លងមកបានតែពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការរាជធានីភ្នំពេញ មកកាន់ស្នងការក្រុង ឃើញថា÷ការបង្ក្រាបចោរលួចឆក់ប្លន់ចោរកាត់សោផ្ទះលួចម៉ូតូនោះបានជាច្រើនគ្រាន់បើដែរ។ តែចាំមើលករណីនេះយ៉ាងម៉េចទៅវិញ??

មហាជនខ្លះបានលើកឡើងថា÷បើសិនចរាចរណ៍តាមដងផ្លូវវិញខុសបន្តិចបន្តួចសមត្ថកិច្ចមើលឃើញភ្លាមក៏ប៉ុន្តែបើចោលឆក់លួចប្លន់វិញ នោះមិនងាយស្រាវជ្រាវរកឃើញទេ តើនេះមកដោយសារមូលហេតុអ្វីទៅ???

បើសិនជាបងប្អូនបានឃើញសុំជួយផ្តល់ដំដណឹងអោយនាងខ្ញុំផង 010 831 498

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.