ព័ត៌មានជាតិ គ្រួសារចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន ជនពិការ ចំនួន២០គ្រួសារនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានទទួលអំណោយរបស់រាជរដ្ឋាភិបាល ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Dec ឆ្នាំ 2020 102 ចែករំលែក កំពង់ឆ្នាំងៈ អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សម្រាប់ផ្តល់ជូនគ្រួសារងាយរងគ្រោះ ត្រូវបានលោកជំទាវ តុងណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាកំពង់ឆ្នាំង លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត និងសហការី ព្រមទាំង អជ្ញាធរ ស្រុក ភូមិ ឃុំ យកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ។លោក ថោង ចំរើន បានអោយដឹងថាៈប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូននាពេលនេះមានចំនួន២០គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្គរ២០គីឡូ មី១កេស ត្រីខ១យួ សាប៊ូ៤ដុំ ម៉ុង១ សារុង១ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ផងដែរ។លោកជំទាវ តុងណារី បានផ្តាំផ្ញើដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះទេ ។ 102 ចែករំលែក