របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ចប់បាត់ចឹងមែននោះអាជ្ញាធរ​ខេត្តរ​តនៈគីរី អសមត្ថភាព មិន​បង្ក្រាប​ម្ចាស់​សង្វៀន​ប្រជល់មាន់​ដុះ ស្លែ​របស់​លោក​តន​កំពុងបើក​លេង​ដោយ​សេរី​.!

204


រតនគីរី​៖ ក្រោយ​ពី​សង្វៀន​ជល់​មាន់ អាប៉ោង យូគី បាន​ផ្អាក​ឈប់ លេង​បី​ថ្ងៃ ស្រាប់​តែបេី​កលេងបាន​យ៉ាង​រលូន​វិញ​ហើយ​.! ស្ថិត​នៅក្នុង​ទឹកដី​នៃ​អាណាចក្រ​របស់លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី កំពុងតែ​ធ្វើ​ព្យុះភ្លៀង ដោយ​មិន​ញញើត​អាជ្ញាធរ​។

​ប្រភព​បាន​ឱ្យដឹងថា​ទីតាំង អាប៉ោង យូគី នឹង ជល់​មាន់ ដ៍​ធំ​ដែល​ស្ថិតនៅ ភូមិ​ភ្នំ​ធំ ឃុំ យក្ស​ឡោម ក្រុង​បាន​លុង ខេត្ត រតនៈគីរី នៅ​ចំណុច​ភ្នំ​យោល នៅផ្ទះ​ឈ្មោះ ងួន សុវណ្ណា ហៅ​អូន​ធំ ស្ថិតនៅ​ភូមិ បឹង​កន្សែង ឃុំ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត រតនៈគិរី បើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​រំខាន់​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​សោះឡើយ​.!

​លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី ហាក់​គ្មាន​អំណាច​ចំពោះ​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ ទាល់តែសោះ បណ្តោយ​ឱ្យ​កើតមាន​ល្បែងស៊ីសង​យ៉ាង​អាណាធិបតេយ្យ​បែបនេះ​.! មហាជន​បាន​រិះគន់​ចំៗ​ចំពោះ​អាជ្ញាធរ​ខេត្ត​រតនៈគីរី ដែល​គ្មាន​ចំណាត់ការ ឬ​មួយ​ក៍​អាជ្ញាធរ​ត្រូវ​ថ្នាំ​សណ្តំ​ហើយ​មើលទៅ ។​

​ប្រភព​ពី​ពលរដ្ឋ​បាន​ស្នើ​សុំ​តាមរយៈ​អ្នកសារព័ត៌មាន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​របស់លោក យិន ចំណាន ស្នងការ​ខេត្ត​រតនៈគិរី និង លោក ថង សាវុន អភិបាលខេត្ត​រតនៈគិរី ឱ្យបាន​ដល់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មេត្តា​ជួយ​លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ ដើម្បី​រក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព ជួន​ប្រជាពលរដ្ឋ​អោយ​ខាន់​តែ​បាន ៕ ( នៅមានភាគបន្ត )

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.