ប្រាប់ឲ្យដឹងផងទៅ!!! លោកអភិបាលរាជធានីភ្នំពេញ ព្រមានដកប្រធានផ្សារណាអនុញ្ញាតឲ្យកត់កន្ទុយលេខក្នុងផ្សារ
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានផ្សារណាដែលអនុញ្ញាតឲ្យមានកត់កន្ទុយលេខ នៅក្នុងផ្សារ នឹងត្រូវដកប្រធានផ្សារចេញ បើទោះបី មន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ ឲ្យតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀននឹងត្រូវប្រើអភិក្រមរបស់សម្ដេចតេជោវះកាត់ដកចោលភ្លាមៗ។
ក្នុងនោះផងដែរ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដាក់បញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្ស៣នាក់ និង ដកហូតទូរទស្សន៍ចំនួន៣គ្រឿងកុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនបុងចាក់១គ្រឿង។
ក្នុងប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦កែងនឹងផ្លូវលេខ២៥៧មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕