របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

លទ្ធផលចង់កាត់ចិន ជនជាតិព្នងម្នាក់ បង្ខំប្តីអោយសែនចិន តែប្តីមិនព្រមក៏បង្កអោយមានអំពើហឹង្សាក្នុងគ្រួសារបែកមុខមាត់តែម្តងទៅ

448

(មណ្ឌលគិរី)៖ ជម្លោះក្នុងគ្រួសារមួយបានកើតឡើង គួរឲ្យសង្វេគផង អស់សំណើចផង ខណៈប្តីនិងប្រពន្ធ ប្រើអំពើរហិង្សាក្នុងនៅថ្ងៃសែនចូលឆ្នាំប្រពៃណីចិន វៀតណាម កាលពីវេលាម៉ោង១១និង ៥០នាទីយប់ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០២១។

ភាគីខាងលោកប្តីជាកូនខ្មែរឈ្មោះ ញ៉ាប ញ៉ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជនខ្មែរមុខរបរកសិករ មានស្រុកកំនើត នៅភូមិបុស្ស ឃុំដំរីផុងស្រុកឆ្លូង ខេត្តក្រចេះ។
បច្ចុប្បន្នរស់នៅភូមិពូរ៉ា ដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

រីឯប្រពន្ធជាជនរងគ្រោះឈ្មោះ យាន ស្រន អាយុ ៣៦ឆ្នាំ ជនជាតិព្នង មានស្រុកកំណើត នឹងបច្ចុប្បន្ននៅភូមិ ពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសបែកមុខបែកមាត់។

បើយោងតាមការសួរពីសមត្ថកិច្ចមកលើលោកប្តី បានឱ្យដឹងថា៖ ដំបូងនៅមុនពេលកើតហេតុ គឺប្រពន្ធបង្ខំលោកប្តីឱ្យទៅសែនព្រេន នៅថ្ងៃចូលឆ្នាំប្រពៃណីចិន។
ដើម្បីរកស៊ីមានបាន តែប្ដីមិនព្រមធ្វើតាម ការបង្ខំរបស់ប្រពន្ធដូចជាញយៗពេក ម្ដងជាពីរដងដដែលៗ ក៏ប្រកែកគ្នា ។
ខណៈនោះ លោកប្តីមានជាតិស្រវឹងផង ក៏ទ្រាំមិនបាន វ៉ៃប្រពន្ធបែកមុខមាត់របួសទៅដេកពេទ្យតែម្ដង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលគីរី។
ចំណែកជនសង្ស័យ(លោកប្តី)បានឃាត់ខ្លួន នៅប៉ុស្តិ៍ រដ្ឋបាលដើម្បីអនុវត្តតាមនីតិវិធី៕សហការី

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.