ស្ងាត់ៗក្រុមឈ្មួញ..ត្រូវកម្លាំងនគរបាលស្រុកស្រែអំបិល ស្ទាក់ចាប់រថយន្តសេរីទំនើបៗ៤គ្រឿងដឹកឈើ ដោយអត់មានច្បាប់អនុញ្ញាត.!
(ខេត្តកោះកុង)÷ មិនមែនលំៗទេ ខេត្តកោះកុងណាស្ងាត់ៗក្រុមឈ្មួញសម្រុកដឹកឈើតាមរថយន្តទំនើបចំនួន 4 ដឹកឈើពីខេត្តកោះកុងឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្រែអំបិល ធ្វើការស្ទាក់ចាប់បាន ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគបាលខេត្តកោះកុង និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាតំបូងខេត្តកោះកុង ។
ប្រត្តិបត្តិការនៃយុទ្ធនាការបង្ក្រាបនេះ កម្លាំងនគបាលស្រុកស្រែអំបិល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហួន នុន ជាអធិការ បានដឹកនាំកម្លាំងនគបាល និងបញ្ចាទៅគ្រប់ប៉ុស្តិ៏ដែលមានគោលដៅជាប់នឹងផ្លូវជាតិលេខ៤៨ ជាពិសេសគោលដៅប៉ុស្តិ៏បឹងព្រាវចំនុច(អូជ្រៅ)ដេីម្បីឃ្លាំមេីលរថយន្តជាច្រេីនគ្រឿងដែលកំពុងដឹកឈេីដោយខុសច្បាប់។
បើតាមការបញ្ជាក់របស់កម្លាំងនគរបាលបានដឹងថា រថយន្តស៊េរីទំនើបៗចំនួន ៤ គ្រឿង ត្រូវបានបង្ក្រាបកាលពីល្ងាចថ្ងៃអង្គារទី០២ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៨ និង១៤នាទីនៅចំនុចភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
មន្ត្រីនគរបាលបន្តថា រថយន្តដឹកឈើចំនួន០៤គ្រឿងមាន៖
១-រថយន្តម៉ាក់ ឡង់គ្រីស័រ ព័ណស ពាក់ស្លាក់លេខ ភ្នំពេញ 2M-9751 ២-រថយន្តម៉ាក់ ហាយឡែនឌ័រ ព័ណមាស ពាក់ស្លាកលេខ ភ្នំពេញ2X-2367 ៣-រថយន្តម៉ាក់ ហាយឡែនឌ័រ ព័ណស្ក ពាក់ស្លាកលេខភ្នំពេញ2Z-2755 និង៤-រថយន្តម៉ាក់បាឡែន សេរី2003 ព័ណស ពាក់ស្លាក់លេខភ្នំពេញ2W-2986 ។
សូមបញ្ជាក់ថា រថយន្តទាំងបួនគ្រឿងនេះមានផ្ទុកឈេីពេញទាំងអស់ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ច ឃាត់ខ្លួនបានមនុស្សចំនួនពីរនាក់
ទី១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំមានស្រុកកំណេីតខេត្តតាកែវ ទី២-ឈ្មោះ ផាន់ ថន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
បបច្ចុប្បន្នជនសង្ស័យ និងរថយន្តដឹកឈេីទាំងបួនគ្រឿងត្រូវបានកម្លាំងនគបាល នៃអធិការដ្ឋាននគបាលស្រុកស្រែអំបិលធ្វេីកំណត់ហេតុ និងបញ្ចូនទៅស្នងការនគបាលខេត្តកោះកុងដេីម្បីប្រគល់ឲជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា នេះជា ប្រតិបត្តិការមួយយ៉ាងក្តៅគគុក របស់សមត្ថកិច្ច នគរបាលស្រុកស្រែអំបិល ដែលបង្ក្រាបបានរថយន្តទាំងអស់នេះ សង្ឃឹមថា ក្រុមឈ្មួញផ្សេងទៀតមិនបន្ត ការដឹកជញ្ជូនឈើឆ្លងកាត់ ស្រុកស្រែអំបិលនេះបន្តទៀតទេុះ