ទោះជាតិចក្តី,ច្រេីនក្តី, នេះគឺជាទឹកចិត្ត ដ៏ថ្លៃថ្លារបស់កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ដឹកនាំដោយ លោក នន ស៊ីណាត ជាអធិការ…
នៅថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
លោក វរសេនីយ៍ទោ អ៊ុំ ចំរើន អធិការរង តំណាងលោកអធិការនគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បាននាំយកអំណោយចែកជូនគ្រួសារដែលកំពុងដាក់ខ្លួនដាច់ដោយឡែកធ្វើចត្តាឡីស័កនៅផ្ទះ ភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ចំនួន០២ គ្រួសារ កំពុងជួបការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ៣០ គីឡូក្រាម
-មី០១ កេស
-ម៉ាស់០១ ប្រអប់
ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន។
អំណោយទាំងអស់នេះគឺបានមកពី អំណោយទឹកចិត្តសប្បុរសរបស់ កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច។
លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចជាប្រធាន ហ្នឹងអាជីវកររស់នៅក្នុងស្រុកកំពង់ត្រឡាច។
១,លោក យីវ សារ៉ាស៊ី អាជីវករ
២,លោកស្រី សក់ ស្រីលីន អាជីវករ។
ហេីយ លោក នន សុីណាត បន្តទៀតថា÷អរគុណយ៉ាងជ្រាលជ្រៅចំពោះ កងកម្លាំង គ្រប់ប្រភេ ជាពិសេសអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលសម្ដេចចំណាយ កម្លាំង ពលាំង មិនខ្លាចការហត់នឿយ ខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការ ទប់ស្កាត់ ការពារ នូវការរីករាលដាល នៃជំងឺកូវីដ-19 នេះ។ និងអរគុណដល់បងប្អូនសប្បុរស់ធម៌, សប្បុរសជនទាំងឡាយ ផ្សេងទៀត ដែលចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយស្បៀងគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងដែលកំពុងធ្វើចត្តាឡីស័ក នឹង បិទខ្ទប់ នៅតាមផ្ទះរៀងខ្លួននិងនៅតាមសហគមន៍ដែលជួបនូវជីវភាពខ្វះខាតប្រចាំថ្ងៃ។
ហើយបើតាមការសង្កេតមើលឃើញថា នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺអាជ្ញាធរស្រុក ជាពិសេសកម្លាំងអធិការរដ្ឋាននគរបាលស្រុកតែម្ដង បានអនុវត្តការងារ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចុះផ្សព្វផ្សាយ និងណែនាំទប់ស្កាត់ ការពារ បានប្រសើរ ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្ត្រីនគរបាលជាតិ។
ជាចុងក្រោយលោកវរសេនីយ៍ឯក នន សុីណាតបានផ្តាំផ្ញេីរថា÷ សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។សូមអរគុណ!!