update : សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រុមមេធាវីការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា….. 14/05/2021
ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់សិល្បការិនីរូបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថាជាឈ្មួញរកស៊ីដ៏ធំមួយរូប បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។
បន្ទាប់ពីនោះ ក៏មានរូបភាពអាសអាភាសមួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុមឧក្រិដ្ឋជន ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។
តាមរយៈមេធាវី កញ្ញា មាន ពេជ្ររីតា ចាត់ទុកថា ការចោទប្រកាន់របស់ឧកញ៉ា ហេង សៀ ថា ម្តងមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ម្តងចោទជា «ស្រ្តីលក់ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។ ក្រុមមេធាវីនៅពេលនេះ កំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។
សូមបញ្ជាក់ថា ករណីប្តឹងទៅវិញទៅមករវាងឧកញ៉ា ហេង សៀ ជាមួយនឹងសិល្បការិនី វ័យ ២០ឆ្នាំនេះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
ក្នុងហេតុការណ៍នោះ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀ បានប៉ុនប៉ងរំលោភសេពសន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថា បានចាក់រូបលោក២កំបិត និងលួចយកទូរស័ព្ទ iPhone សេរីខ្ពស់មួយគ្រឿង។
បើតាមការរៀបរាប់ក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា, នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ា ហេង សៀ នៅពេលចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់គាត់៕
ជាចុងក្រោយ សូមសំណូមពរ ទៅដល់លោកឧកញ៉ា! អ្នកឧកញ៉ា! អ្នកមានលុយ! អ្នកមានអំណាច! តារា សិល្បៈក សិល្បការិនី! អ្នកមានមុខមានមាត់ខ្ពង់ខ្ពស់! អ្នកល្បីឈ្មោះរន្ទឺ! ខ្ញុំសុតធីម ចាងហ្វាង គេហទំព័រ ការផ្សាយ របស់អង្គភាពព័ត៌មាន(របាយការណ៍ថ្មី)សូមលើកទឹកចិត្ត បន្តធ្វើអំពើល្អជួយដល់សង្គមបន្តទៀត សូមជូនពរឱ្យអ្នកធ្វើអំពើល្អទាំងអស់ជួបតែសេចក្តីសុខ! សេចក្តីចំរើន! រកទទួលទានមានបាន! មានសុខភាពល្អបរិបូណ៍! ៕