ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនចាស់ជរាចំនួន ៧០គ្រួសារ នៅស្រុកអូររាំង បានទទួលអំណោយសង្រ្គោះបន្ទាន់ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី
(ខេត្តមណ្ឌលគិរី)÷ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈខេត្តមណ្ឌលគិរី អមដំណើរដោយលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងជនចាស់ជរាចំនួន ៧០គ្រួសារ នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នាឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កុមារកំព្រា ស្រ្តីមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋដែលកំពុងខ្វះខាតនាពេលនេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ ក្នុងការជួយដោះស្រាយដល់ជីវភាពរស់នៅបានមួយរយៈពេលផងដែរ។
បន្ទាប់មកឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា ការពារធនធានធម្មជាតិ ឲ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយ ចៀសវាង មានការចូលទៅកាន់កាប់ ឫទន្រ្ទានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ អាចប្រឈមនឹងផ្លូវច្បាប់។
បន្ថែមលើសនេះ ឯកឧត្តម បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ជប់ខ្ជួនលើវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមការបញ្ជាក់របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឲ្យដឹងថា សម្ភារដែលផ្តល់ជូនគ្រួសារខ្វះខាតចំនួន ៧០គ្រួសារ នៅក្នុងឃុំដាក់ដាំ ស្រុកអូររាំងនាពេលនេះ រួមមាន ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១លីត្រ និងម៉ាស់ ១ដុំ៕
70 Poor, Disabled and Elderly Families in Oreang District Receive Emergency Donations from HE Svay Sam Eang, Governor of Mondulkiri Province
(Mondulkiri Province) ÷ HE Svay Sam Eang, Governor of Mondulkiri Province, accompanied by Mr. Sorn Sarun, Provincial Administrative Director, Commander of the three Armed Forces, leaders of relevant departments and district authorities this morning, May 19, 2021 This is a visit to visit and bring donations from the Royal Government of Cambodia through the Department of Social Affairs, Veterans and Youth Rehabilitation of Mondulkiri to distribute to the poor, orphans, widows, the disabled and the elderly in the commune. Dak Dam, Oreang district, Mondulkiri province.
On that occasion, HE Svay Sam Eang, Provincial Governor, brought a message from Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, who always pays attention to the difficulties of the local people, especially the people. There is a lack of livelihood, orphans, widows and the elderly are helpless, in fact, the people who are in need now receive emergency donations to help solve the livelihood for a while.
Afterwards, HE advised all the people to make efforts to raise animals and cultivate other mixed crops in order to make their lives more appropriate. For future generations to avoid encroachment on state land ownership may face legal action.
In addition, HE urged all citizens to continue to pay close attention to the three prevention and three measures of the Royal Government of Cambodia, as well as the Ministry of Health to fight Kovid-19.
According to Mr. Khem Sophon, Director of the Provincial Department of Social Affairs, Veterans and Youth Rehabilitation, the materials provided to 70 needy families in Dak Dam commune, Oreang district, each family received 20 kg of rice. 1 box of noodles, 1 stick of fish, 1 stick of fish sauce, 1 liter of cooking oil and 1 piece of mass