ព័ត៌មានជាតិ ក្តៅៗ! បុរសម្នាក់បានស្លាប់នៅនឹងផ្ទះរបស់ខ្លួន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសពតាមឧបករណ៍រហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩ ចេញផ្សាយបន្ថែម ថ្ងៃទី 10 ខែ Jun ឆ្នាំ 2021 96 ចែករំលែក (កំពង់ឆ្នាំង)៖បុរសម្នាក់បានស្លាប់កាលពីព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០២១ នៅ នឹងផ្ទះសពជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់មកត្រីបានក្រុមគ្រូពេទ្យបានពិនិត្យសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះគៀង ណៃ អាយុ៥៧ឆ្នាំមានកូន២នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។លោកវីរៈសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាននៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០ ២១នេះឲ្យដឹងថា សពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនានេះ។នៅពេលមុនស្លាប់ជនរងគ្រោះមានអាការៈជំងឺធ្ងន់ធ្ងរក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តង។លោកវរសេនីយ៍ឯកបានបន្តថា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ខណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកទៅលើប្រពន្ធនិងកូន២នាក់របស់សពលើកទីមួយលទ្ធអវិជ្ជមានទាំងអស់។សពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។អាជ្ញាធរបានបញ្ជាក់ផងដែរថា សពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ គាត់ចេះតែពោលប្រាប់ថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់ តាក់ស៊ីរហូតដល់មុនថ្ងៃស្លាប់១ថ្ងៃ៕ 96 ចែករំលែក