ពលរដ្ឋរិៈគុណថាអយុត្តិធម៌ណាស់សំរាប់អ្នកក្រ ទទូចសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ រឿងភ្ជួរដីភូមិចាស់ខ្លួនសោះបែរជា មន្រ្តីបរិស្ថានប្តឹងចាប់ដាក់គុកទៅវិញ…
(ខេត្តព្រះវិហារ ) ៖ បរិស្ថានមួយក្រុមកំពុងប្រេីតួនាទីបម្រេីរាស្រ្ត បែជារួមគំនិតគ្នាប្ដឹងចោទពលរដ្ឋ រឿងភ្ជួរដីភូមិចាស់ ទៅតុលាការ ឱ្យចុះមកចាប់ខ្លួនពួកគាត់យ៉ាងទាន់ហន់បំផុត ក្នុងនោះមានប្រជាពលរដ្ឋចំនួន២នាក់ និង ទាហានម្នាក់ ចាប់បញ្ជូនទៅ ដាក់ពន្ធនាគារ យ៉ាងអយុត្តិធម៌ ជាទីបំផុត ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក យា សាវង្សប្រធានផ្នែកបរិស្ថានដែនជម្រកសត្វព្រៃបឹងពែ បានដឹកនាំកម្លាំងបរិស្ថានមួយក្រុមបានចុះទៅចាប់ខ្លួនប្រជាពលរដ្ឋចំនួន២នាក់ និងទាហានម្នាក់ទៀត យកមកដាក់គុក យ៉ាងអយុត្តិធម៌ ដែលក្នុងនោះមានឈ្មោះ ៖
ទី១/ ឈ្មោះម៉ុន ចាន់ណូ ជាម្ចាស់ដី ភូមិចាស់
ទឺ២/ ឈ្មោះអៀត រំ តៃកុងស៊ីឈ្នួលបើកត្រាក់ទ័រ
ទី៣/ ឈ្មោះលី រិទ្ធា ជាម្ចាស់ត្រាក់ទ័រ និងធ្វើការជាទាហានវិស្វកម្ម ស័ក្ដិ៤ មានតួនាទី ជាជំនួយការលានដ្ឋាន នៃកងពលវិស្វកម្ម លេខ៧៤ ។
តាមការបំភ្លឺរបស់លោកស្រី ម៉ក់ រ៉ូយ បានឱ្យដឹងថា៖ គាត់ត្រូវជាប្រពន្ធលោកម៉ុន ចាន់ណូ ដីរបស់គាត់មានចំនួនជាង៣ហិកតា ស្ថិតនៅក្នុងភូមិខ្នារចាស់ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ គឺជាប្រភេទដីលំនៅដ្ឋាន ភូមិចាស់ ដែលមានប្រជាពលរដ្ឋមករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង៣០ឆ្នាំមកហើយៗ ក៏មានដំណាំរួមផ្សំផ្សេងៗ គ្រប់ៗ ប្រភេទដូចជា ៖ ដើមដូង ដើមត្នោត ដើមអំពិល ដើមពោធិ៍ ដើម ចេក ដើមស្វាយ ។ ល ។ ជារៀង រាល់ឆ្នាំគាត់បានដាំឪឡឹក តែឆ្នាំនេះ គាត់ចង់ដាំ ដំឡូងវិញម្ដង ក៏សម្រេចចិត្តជួលត្រាក់ទ័រភ្ជួរចំនួន ២ម៉ោង គេយកតម្លៃ20 0000៛ ។
ស្រាប់តែ វេលាម៉ោងជាង៣រសៀល ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១ មាន ឈ្មោះ យា សាវង្ស ប្រធានផ្នែកបរិស្ថានដែនជម្រកសត្វព្រៃបឹងពែ បានដឹកនាំកម្លាំងបរិស្ថានជាច្រើននាក់ ចុះមកឡោមព័ទ្ធចាប់ប្ដីនាងខ្ញុំទាំងកំរោលតែម្ដង ដោយបានចោទប្ដីនាងខ្ញុំថា រំលោភភ្ជួរដីដែនជម្រកសត្វព្រៃបឹងពែ ទៅវិញ ។
ចំណែកលោកស្រី ស៊ុត ស៊ីណា បានបញ្ជាក់ថា ឈ្មោះ ម៉ុន ចាន់ណូ និងប្រពន្ធគាត់ឈ្មោះម៉ក់ រ៉ូយ ចេះតែមកអង្វរក៏គាត់ ជាច្រើនដង សុំឱ្យជួយភ្ជួរដីចំណុចភូមិខ្នារចាស់ ដូចខាងលើនេះរយៈពេល ២ម៉ោង ដើម្បីដាំដំឡូងមីនឹងគេ ឃើញដូច្នេះគាត់និងប្ដីបានអាណិត ក៏ចុះទៅពិនិត្យមើល ដល់ទីតាំងដី ឃើញថា មានលក្ខណៈ ជាប្រភេទដីភូមិចាស់ ពិតប្រាកដមែន គាត់ក៏សម្រេចចិត្ត យកត្រាក់ទ័រទៅភ្ជួរឱ្យភ្លាមៗតែម្ដងទៅ ដោយពុំបានទៅជម្រាបលោក យា សាវង្ស ប្រធានផ្នែកបរិស្ថានដែនជម្រកសត្វព្រៃបឹងពែ ដេីម្បីជូនបាយទឹកដូចសព្វមួយដងនោះទេ គ្រាន់តែ ចាប់ផ្ដើមភ្ជួរបាន៣គន្លង កម្លាំងបរិស្ថានមកព័ទ្ធជិតតែម្ដង ទោះបីប្ដីគាត់និងគាត់ខំលុតជង្គង់អង្វ យ៉ាងណាក៏មិនព្រមស្ដាប់ដែរ គឺចាប់ទាំងមនុស្ស៣នាក់ ត្រាក់ទ័រ០១គ្រឿង និងរថយន្តម៉ាកតាកូមារបស់គាត់១គ្រឿង បញ្ជូនទៅដាក់នៅក្នុងមន្ទីរបរិស្ថានខេត្តព្រះវិហារ យ៉ាងអយុត្តិធម៌ជាទីបំផុត ដោយគ្មានស្ដាប់ហេតុផលអ្វីទាំងអស់។
ជុំវិញនឹងបញ្ហាខាងលើនេះ លោកពូ សួរ តេង អតីតៈជាមេឃុំសាគ្រៀម តាំងពីឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ២០១៣ បច្ចុប្បន្ន ក៍ជាក្រុមការងារគណៈបក្សឃុំសាគ្រៀម បានចេញមុខបញ្ជាក់ និងធានាអះអាងថា ដីត្រង់ចំណុច ភូមិខ្នារចាស់ ឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលក្រុមអស់លោក បរិស្ថានបានចាប់ប្រជាពលរដ្ឋ ៣នាក់យកទៅដាក់គុក ដែលពួកគាត់កំពង់តែភ្ជួរដី ដើម្បីដាំដំឡូង កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១ ដោយបានចោទ ពួកគាត់ថា ភ្ជួរដីព្រៃដែនជម្រកសត្វបឹងពែនោះ គឺវាជារឿងមិនពិតនោះទេ ព្រោះដីនេះជាភូមិចាស់របស់ប្រជាពលរដ្ឋ បាននាំគ្នាទៅរស់នៅ អាស្រ័យផលតាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។
ក្នុងនោះដែ លោក ទី សុវីនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើឱ្យដឹងថា ប្រជាពលរដ្ឋ២នាក់ និងទាហានម្នាក់ខាងលើនេះ ត្រូវបានខាងបរិស្ថានប្ដឹងពួកគាត់ចោទថា រុរាន និងភ្ជួរដីព្រៃដែនជម្រកសត្វបឹងពែ ហើយសំណុំរឿងនេះគាត់បានបញ្ជូនទៅ លោកចៅក្រមសួរហើយ ចំណែកលោក សុវណ្ណា រិទ្ធ ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តព្រះវិហារគាត់បានឆ្លើយថា ចាំគាត់កោះហៅ ខាងដើមបណ្ដឹងភាគីបរិស្ថានមកសាកសួរ ឱ្យឆ្លើយបំភ្លឺទៅតាមផ្លូវច្បាប់សិន ។
ជុំវិញនឹងរឿងដ៏អយុត្តិធម៌ខាងលើនេះប្រជាពលរដ្ឋ ដែលជាក្រុមគ្រួសារជនរងគ្រោះទាំង៣នាក់ សូមអំពាវនាវដល់លោក យ៉ុត ពន្លឺ ប្រធានតុលាការ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិ បាលនៃគណ:អភិបាលខេត្តព្រះវិហារ ឯកឧត្ដមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាពិសេសសម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយចាត់មន្រ្តីជំនាញ ឱ្យចុះពិនិត្យ និង ស្រាវជ្រាវ ជួយអន្តរាគមន៍ ស្វែងរកការពិត ដើម្បីរកយុត្តិធម៌ឱ្យពួកគាត់ទាំង៣នាក់ ដែលជាជនរងគ្រោះ មានសេរីភាព បានមកជួបជុំ ក្រុមគ្រួសារវិញផង ៕