ព័ត៌មានជាតិ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឲ្យឯកឧត្តម ហួត ហាក់ នាំយកអំណោយជាម៉ាស់ចំនួន១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូន ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Jun ឆ្នាំ 2021 119 ចែករំលែក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឲ្យឯកឧត្តម ហួត ហាក់ នាំយកអំណោយជាម៉ាស់ចំនួន១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFENG GROUP ប្រគល់ជូនលោកជំទាវ ដើម្បីប្រើប្រាស់ក្នុងដំណាក់កាលការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារ និងក្រុមហ៊ុន YUEFENG GROUP ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅកម្ពុជា ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ជាពិសេស ការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបងប្អូនទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។ ខណៈដែលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៨.៩៦៩នាក់ ជាសះស្បើយ ៣២.៩៦៧នាក់ និងស្លាប់ ៣៤៨នាក់៕ 119 ចែករំលែក