ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនាថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ.! ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Jul ឆ្នាំ 2021 121 ចែករំលែក (ខេត្តកំពង់ឆ្នាំង)%ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ត្រូវបានប្រកាស់តែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំថ្មី ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវផ្ទេរភារកិច្ចជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ ទន្ទឹមនឹងគ្នានេះ ឯកឧត្ដម នៃ ចារី អតីតជាអភិបាលរងខេត្តកណ្តាល ក៏ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដែរ។យោងព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង។យោងព្រះរាជក្រឹត្យ នស/រកត/០៦២១/៤៩២ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រហស្តលេខា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តែងតាំងមុខតំណែងឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ 121 ចែករំលែក