តើការតស៊ូរបស់ក្រុមគ្រួសារលោក ឃឿន ដូង អ្នកស្រី គឹម សុគន្ធា ដោយទឹកចិត្ត!! តេីអាចនឹងឈ្នះការនឹងទឹកលុយដែរឬទេ??រឿងដីខ្លួនត្រូវគេលួចយក…!
{ខេត្តក្រចេះ}÷ រឿងរ៉ាវដីធ្លីមួយគ្រួសាររង់ចាំដំណោះស្រាយពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ខណៈដែលដីកំពុងមានទំនាស់អាជ្ញាធរខេត្តបញ្ជាឲ្យអភិបាលរងស្រុកសំបូរ និង លោក មេឃុំ កំពង់ចាម ធ្វើការរក្សាដីនោះទុកមួយដុំសិន រងចាំការដោះស្រាយនៅពេលក្រោយ ។
តែមកដល់ថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២១ នេះភាគីលោក ឡុង សុគន្ធ បានជួលកម្មករជាច្រើននាក់មកដាំកូនស្វាយចន្ទី នៅលើដីដែលអាជ្ញាធរខេត្ត ដាក់បទបញ្ជាឲ្យរក្សាទុក។
តើលោកមេឃុំកំពង់ចាម ឈិត ណន និង លោក ចេង គឹមជុប អភិបាលរងស្រុកសំបូរ តើដៃផ្លុំកញ្ចែ ជើងទាត់បាល់ ពិតមែនដែរឬទេ???។
តើអាជ្ញាធរ ឃុំ/អាជ្ញាធរស្រុក/អាជ្ញាធរខេត្ត /ទាំងអស់ទុករឿងនេះឱ្យដល់កម្រិតណា??ហេតុអ្វីមិនប្រើយុទ្ធសាស្ត្រ ក្នុងការដោះស្រាយជូនពលរដ្ឋឲ្យបានសមរម្យ ណាមួយដែលពលរដ្ឋអាចទទួលយកបាន????។
សង្ឃឹមថា÷ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ នឹងបានទទួលជ្រាបនូវព័ត៌មានមួយនេះ!! ហើយនឹងលើកពេលវេលាណាមួយដែលសមស្រប ហៅភាគីទាំងសង្ខាងដោះស្រាយបញ្ចប់រឿងវាទាំងអស់នេះ ដើម្បីភាពសុខសាន្តសុខដុមរម្យនារបស់ពលរដ្ឋ។
តើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ?? តើមន្ត្រីថ្នាក់ក្រោមជាតិ នោះ អនុវត្តដល់កម្រិតណាហើយ?? ហេតុអីរឿងមួយនេះ មិនប្រឹងប្រែងក្នុងការដោះស្រាយជូនពួកគាត់។
រង់ចាំភាគបន្តទៀត…..