ព័ត៌មានជាតិ Update÷ ដីកំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់ ភាគីម្ខាងទៀតមកដាំស្វាយចន្ទីអាជ្ញាធរ ស្រុក ឃុំ មិនមានចំណាត់ការ តើអំណាចទឹកប្រាក់របស់បុគ្គល ឡុង សុធន ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលិស តើពិតជាអាចប្រើខ្មោចអោយកិនម្សៅបានពិតមែនឬ.? ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Aug ឆ្នាំ 2021 103 ចែករំលែក (ខេត្តក្រចេះ)÷ គាត់ជាអ្នកមានលុយ.?នេះសម្លេងបន្លើឡើងចេញពី ក្រុមបក្ខពួករបស់បុគ្គលលោក ឡុង សុធន ហៅចេន និយាយតៗគ្នាថា បើលោកពូ ឃឿន ដូង និងប្រពន្ធឈ្មោះ ទឹម សុគន្ធា ព្រមទាំងកូនស្រីឈ្មោះ ឡាំ យូអ័រ ចង់ទៅប្ដឹងដល់ណាក៏មិនឈ្នះលោក ឡុង សុធន ដែរ.!អញ្ចឹងគ្មានអ្នកណាគេរកខុសត្រូវឲ្យនោះទេ។ហើយអាជ្ញាធរ មេភូមិ, មេឃុំ ,ស្រុកក៏ដូចជា តុលាការគ្រប់ជាន់ថ្នាក់ គេប្រាប់អស់ហើយ ទើបគេហ៊ានចូលមកធ្វើហ្នឹង.!ចឹងអោយតែអ្នកណាមានលុយអ្នកនោះគឺឈ្នះហើយ.!។តើបុគ្គលលោក ឡុង សុធន ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលិស និងជិះរថយន្តសុតតែ ពាក់ស្លាកលេខ.ន.ប.លេខ 75 58 ប្រើប្រាស់អំណាច និងតួនាទីខ្លួន ជាមន្ត្រីប៉ូលិសពាក់ស័ក ៤ ដឹកនាំបក្ខពួកជាច្រើននាក់ និងក្មួយរបស់ខ្លួនម្នាក់ទៀតឈ្មោះឈុន វិសាល ដែលគេថា គាត់និងទិញឈ្មោះ ពីមន្ត្រីប៉េអឹមក្នុងបញ្ជី ឈ្មោះ ទិត ប៊ុនថេន យកអំណាចនិងតួនាទីជាមន្ត្រីកងរាជអាវុធហត្ថ ទៅរំលោភបំពានឈូសឆាយ ដំណាំ បំភ្លេចបំផ្លាញបង្គោលរបងយកដីចំការ និងរុះរើប្លន់យកផ្ទះ របស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ពិតជាខ្លាំងមែន.?។តើអំណាចទឹកលុយ របស់បុគ្គលលោក ឡុង សុធន ពិតជាធំជាងច្បាប់មែនឬ.? តើរឿងរ៉ាវនេះ ជនរងគ្រោះ ពិតជាអាចទទួលបានយុត្តិធម៌ដែរឬទេ.?បើតាមបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះ ឃឿន ដូង អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ទឹម សុគន្ធា អាយុ៥១ឆ្នាំ ព្រមទាំងកូនស្រីឈ្មោះ ឡាំ យូអ័រ អាយុ២៤ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានអះអាងថា ឈ្មោះ ឡុង សុធន់ ហៅចេន តួនាទីជាមន្ត្រីប៉ូលិសពាក់ស័ក ៤ ធ្វើការនៅខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្នភូមិពោធិ៍លើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបក្ខពួកឈ្មោះ ទិត ប៊ុនថេន ហៅ ឈុន វិសាល ភេទប្រុស ដែលគេអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថ ធ្វើការនៅក្នុងខេត្តត្បូងឃ្មុំ ជិះរថយន្តរពាក់ស្លាកលេខខេមរៈភូមិន្ទ 2.0939 រួមបក្ខពួកឈ្មោះ អ៊ុក អាត ភេទប្រុស រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ ដោយឃុបឃិតគ្នា ប្រព្រឹតអំពើពុករលួយជាមួយ ដែលអាជ្ញាធរភូមិ,ឃុំហ៊ានចម្លងឯកសារថ្មី ខ្លែងបន្លំឯកសារលិខិតផ្ទេរសិទ្ធិដីធ្លី បើកឱកាសឲ្យបុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន រំលោភឈូសឆាយ បំភ្លេចបំផ្លាញបង្គោលរបងយកដីចំការ និងរុះរើប្លន់យកផ្ទះ របស់ប្រជាពលរដ្ឋស្រស់ៗតែម្ដង។កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំដោយបុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន អាងអំណាចជាមន្ត្រីប៉ូលិសពាក់ស័ក ៤ និងបក្ខពួកខាងលើឈ្មោះ ទិត ប៊ុនថេន ហៅ ឈុន វិសាល ដែលគេអះអាងថា ជាមន្ត្រីកងរាជអាវុធហត្ថ ធ្វើការនៅក្នុងខេត្តត្បូងឃ្មុំ ជិះរថយន្តរពាក់ស្លាកលេខខេមរៈភូមិន្ទ 2.0939 រួមឈ្មោះ អ៊ុក អាត ភេទប្រុស រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ បានយកគ្រឿងចក្រមាន អាប៊ុល ពីរគ្រឿង ត្រាក់ទ័រឈូសដីមួយគ្រឿង និងម៉ាស៊ីនត្រង់ទីន័រ មួយគ្រឿង ប្រដាប់ដោយកាំបិតនិងពូថៅ គ្រប់ដៃបានចូលមករំលោភបំពានហិង្សាដោយចេតនា ឈូសឆាយ បង្គលរបង និងផលដំណាំ មានដើមស្វាយចន្ទី ដើមស្វាយកែវរមៀត ដើមខ្នុរ ដំណាំស្រូវ សណ្ដែក និងដំឡូងមី ហើយព្រមទាំងជេរប្រមាថ គំរាមសម្លាប់ និងទន្ទ្រានកាន់កាប់ដីទាំងបំពាន ។ប្រជាពលរដ្ឋបន្តអះអាងថា ភ្លាមៗនោះពួកគាតបានធ្វើការប្ដឹងរាយការណ៍ផ្ទាល់មាត់ ទៅអាជ្ញាធរ ហើយក៏មានឃើញលោកអភិបាលរងស្រុកសំបូរ បានដឹកនាំកម្លាំងចម្រុះចុះមកធ្វើការហាមឃាត់ដោយបញ្ឈប់មិនឲ្យគ្រឿងចក្របន្តឈូសឆាយទៀតទេ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នោះ ដោយរងចាំដោះស្រាយគ្នាសិន ។តែលុះមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនមានឈ្មោះ ឈុន វិសាល និងឈ្មោះ អ៊ុន អាត បានយកគ្រឿងចក្រចូលមករំលោភឈូសឆាយម្ដងទៀត ហើយបន្តរំលោភឈូសឆាយរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែមិនមានអ្នកចុះមកដោះស្រាយនៅឡើយទេ។លុះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមរបស់លោក ឡុង សុធន់ ពួកគេបន្ត ទាំងបំពានចូលមករុះរើប្លន់យកផ្ទះរបស់ប្រជាពលរដ្ឋបន្ថែមទៀតនៅតែមិនមានដំណោះស្រាយសោះ។ប្រភពចេញពីខេត្តត្បូងឃ្មុំបានឲ្យដឹងថា ឈ្មោះ ឈុន វិសាល ជាក្មួយរបស់លោក ឡុង សុធន់ មន្ត្រីប៉ូលីសអន្តោប្រវេសន៍ត្រពាំងផ្លុង ហើយបានទិញឈ្មោះ ឬក៏ស៊ីឈ្មោះ មន្ត្រីប៉េអឹមក្នុងបញ្ជី ឈ្មោះ ទិត ប៊ុនថេន ។សូមបញ្ជាក់ផងដែរថា÷ កន្លងមកខាងអាជ្ញាធរខេត្ត ស្រុកសំបូរ, កោះហៅភាគីពាក់ព័ន្ធចូលទៅក្នុងសាលាស្រុកដើម្បីសម្រុះសម្រួលដោះស្រាយម្ដងដែរ ក៏ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នាទេ។ហើយខាងមន្ត្រីសាលាខេត្ត បានដាក់បទបញ្ជាឲ្យអាជ្ញាធរស្រុក និង ឃុំ រក្សាដីនោះ ទុកមួយដុំសិន រង់ចាំការដោះស្រាយ ។ ហេីយមិនឲ្យភាគីមួយណាប៉ះពាល់ឡេីយ។តែមកដល់ថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២១ នេះភាគីខាង លោក ឡុង សុធន់ បានជួលកម្មករជាច្រើន នឹងយកកូនស្វាយចន្ទីដាក់ដាំលើដីដែលកំពុងមានទំនាស់នោះ។ហើយភាគីខាងលោក ឃឿន ដូង និងអ្នកស្រី គឹម សុគន្ធា បានខលទូរស័ព្ទទៅសួរខាងលោកអភិបាលស្រុករងស្រុកសំបូរ លោកបានឆ្លើយដាក់មេឃុំ ឱ្យឃុំចុះមកមើលខណ្ឌ។តែជាលទ្ធផលភាគីខាងលោក ឡុង សុធន់ នៅតែបន្តសកម្មភាពដាំស្វាយចាន់ទីនៅលើដីកំពុងតែមានទំនាស់នោះដដែល។សំណួរសួរថា÷តើច្បាប់គិតយ៉ាងណាបទបញ្ជារបស់ខេត្ត បញ្ជាឲ្យ ស្រុក និង ឃុំ អនុវត្តនោះបែរជាលោកឡុង សុធន់ ធ្វើសកម្មភាពបានដដែល???។អាស្រ័យដូចនេះ ប្រជាពលរដ្ឋ៣នាក់ឪពុក ម្ដាយនិងកូន ស្នើសូមអំពាវនាវតាមរយ:សារព័ត៌មាន សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមសម្តេចមេត្តាជាជួយអន្តរាគមន៍ និង ដោះស្រាយ ដោយក្ដីអនុគ្រោះផងចុះ។🙏🙏🙏ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.!អ្នកកាសែតមិនមែនជាស្ថាប័នតុលាការនោះទេ ហើយក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះដែរ.!+តែជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គម ឬជាអ្នកនាំសារពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ.! ។ 103 ចែករំលែក