ព័ត៌មានជាតិ ពិតជារំភើបខ្លាំងណាស់!!វត្តណាជួបការខ្វះខាតនោះគឺមានវត្តមាន ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃចំនួន១៧វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Aug ឆ្នាំ 2021 38 ចែករំលែក {ខេត្តក្រចេះ}÷ ឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះប្រជាពលរដ្ឋគោរពស្រឡាញ់ជឿជាក់ទុកចិត្តយ៉ាងខ្លាំងក្រោមការដឹកនាំដោយឆ្លាតវៃរបស់ឯកឧត្តម ។ នារសៀលថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ ២០២១នេះ ជាលើកទី៣ហើយក្នុងអំឡុងពេលកូវីដនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំគ្រឿងឧបភោបបរិភោប និងបច្ច័យមួយចំនួន មកប្រគេនដល់ព្រះសង្ឃតាមវត្តនៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ចំនួន១៧វត្ត ជាអំណោយជំនួយរបស់ព្រះគ្រូ សោ ភ័ណ ចៅអធិការវត្តពុទ្ធគុណសិង្ហបុរី និងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ទ្រទ្រង់នៅក្នុងវត្តនាបរិបទកូវីដ-១៩នេះ។ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ ដែលជាមន្រ្តីជួរមុខ ព្រមទាំងការចូលរួមសហការដោយប្រជាពលរដ្ឋ ប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាកម្ពុជាក៏ដូចជាខេត្តក្រចេះបានកាត់បន្ថយបាននូវចំនួនឆ្លងជំងឺកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ នៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដឱ្យក្លាយជាឱកាសនៃការអភិវឌ្ឍ។ឯកឧត្តមបានកោតសរសើរនិងថ្លែងអំណរគុណ ចំពោះទឹកប្រទ័យដ៏ថ្លៃថ្លាររបស់ព្រះគ្រូចៅអធិការវត្ត និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបវិបត្តិខ្វះខាតខ្សត់ខ្សោយនាពេលជំងឺកូវីដ-១៩រាលត្បាតជាសកល បើទោះបីជាព្រះគ្រូគង់នៅក្រៅប្រទេសក្តីហើយក៏កំពុងជួបនូវវិបត្តិនេះដូចគ្នាក៏ដោយ ដែលនេះបង្ហាញឲ្យឃើញពីវប្បធម៌ចែករំលែករបស់ដូនតាខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។ក្នុងនោះដែរឯកឧត្តមបានបន្ថែមថា ៖ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ សូមបង្កើតការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ពិសេសគោរពវិធានការរបស់រដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្ត និងទប់ស្កាត់ជំងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត។សូមបញ្ជាក់ផងដែរថា ៖ អំណោយជំនួយជាអង្ករប្រគេនដល់១៧វត្ត ក្នុង១វត្តទទួលបានចំនួន ២៥០ គីឡូក្រាម និងបច្ច័យ១០ម៉ឺនរៀល។សូមបញ្ជាក់ផងទៀតដែរថា÷នៅក្នុងខេត្តក្រចេះ ពាក់ព័ន្ធ នឹងបញ្ហាការរាលដាលនៃជំងឺកូវីដ19 គឺមានការទប់ស្កាត់ មានការយកចិត្តទុកដាក់ពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងក្រោមការដឹកនាំគ្រប់គ្រងយ៉ាងច្បាស់លាស់ និង យកចិត្តទុកដាក់ ទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕អរគុណសន្តិភាពសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ៣ការពារ ៣កុំ។ 38 ចែករំលែក