កម្លាំងជំនាញរដ្ឋបាលព្រៃឈើកែវសីមា សហការជាមួយកម្លាំងយោធា បានបង្ក្រាបឈើប្រណិត (បេង)ដឹកតាមម៉ូតូចំនួន៤គ្រឿងនៅចំណុចភូមិ{ឡា ប៉ា ខេ } ឃុំស្រែខ្ទុម ស្រុកកែវសីមា
(ខេត្តមណ្ឌលគិរី)÷បន្ទាប់ពីផ្ទុះរឿងធំៗពាក់ព័ន្ធនឹងការជំនួញឈើចេញពីស្រុកកែវសីមាទៅវៀតណាមកន្លងមក ហើយក៏ស្ងាត់មួយរយនោះមក ស្រាបតែនូវ វេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋ ជូនដល់ លោកអនុសេនីយ៍ឯក
ស៊ុម សុផាត មេបញ្ជាការកងអនុសេនាធំ
ទី២ និងអនុសេនីយ៍ទោ ហុឹម សុភក្រ័្ក
មេបញ្ជាការងកងអនុសេនាធំទី២
បានសហការជាមួយ លោកឈៀង ណាក់
នាយសង្កាត់រដ្ធបាលព្រៃឈើស្រុកកែវសីមា បានបង្ក្រាប ម៉ូតូ៤គ្រឿងដែលដឹកឈើបេងចំនួន១៧ដុំ បម្រុងយកទៅលក់នៅព្រំដែនវៀតណាម តាមច្រក (ឡា ប៉ា ខេ) ។
ហេីយពេលនោះអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យេីងបានទៅផ្តិតយករូបភាព ហើយនឹងទទួលព័ត៌មានបានថា÷ក្រុមឈ្មួញទាំងអស់នេះបានដឹកឈើពីស្រុកកែវសីមា ទៅលក់នៅព្រំដែនវៀតណាម តាមច្រក{ឡា ប៉ា ខេ} មិនរំខានដល់សមត្ថកិច្ចនគរបាលច្រក{ឡា ប៉ា ខេ} អីបន្តិចសោះឡើយ។
ហើយមិនខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ19 ដែលក្រសួងសុខាភិបាលហាមឃាត់និង រាជរដ្ឋាភិបាលហាមឃាត់មិនឱ្យចេញចូលឆ្លងកាត់។
សូមបញ្ជាក់ផងដែរថា÷ម៉ូតូ៤គ្រឿង និងឈើប្រណិត( បេង)ជាវត្ថុតាង ត្រូវលើកដាក់រថយន្តរបស់ជំនាញ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកកែវសីមាដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់។
ហើយបើតាមការសង្កេតមើលឃើញថា÷កម្លាំងយោធានិងកម្លាំងរដ្ឋបាលព្រៃឈើស្រុកកែវសីមា ក្នុងរយៈពេលបច្ចុប្បន្ននេះ ឃើញថា÷បានអ្នកយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច គោរពតាមបទបញ្ជារបស់ថ្នាក់លើ ចុះបង្ក្រាបបទល្មើសទាំងឡាយដែលកើតមាននៅក្នុងមូលដ្ឋានរបស់លោក។
ជាពិសេសលោកអនុសេនីយ៍ឯក
ស៊ុម សុផាត មេបញ្ជាការកងអនុសេនាធំ
ទី២ និងអនុសេនីយ៍ទោ ហុឹម សុភក្រ័្ក
មេបញ្ជាការងកងអនុសេនាធំទី២ បានសហការយ៉ាងស្អិតរមួតជាមួយ និង មន្ត្រីអាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់អាវុធរួមគ្នាលុបបំបាត់បទល្មើសទាំងឡាយនៅក្នុងស្រុកកែវសីមា និងរក្សានូវសន្តិសុខសុខសុវត្ថិភាព ការចេញចូលឆ្លងដែនដោយខុសច្បាប់ និងជំនួញបទល្មើសព្រៃឈើចេញចូលទៅវៀតណាម ដោយខុសច្បាប់។ លើកលែងតែមន្ត្រីនគរបាលមួយចំនួនតូចប្រចាំការនៅច្រក{ឡា ប៉ា ខេ}ដែលមិនសូវសហការជាមួយ។
មជ្ឈដ្ឋានទូទៅសង្ឃឹមថា÷ចាប់ពីថ្ងៃនេះតទៅមុខ បទល្មើសការកាប់បំផ្លាញ ដឹកជញ្ជូនឈើពីកម្ពុជាទៅប្រទេសវៀតណាមនិងមិនមានបន្តទៀតទេ៕អត្ថបទនិងរូបភាពដោយលោក( ចាន់ ថន )សហការីប្រចាំខេត្តមណ្ឌលគិរី