ព័ត៌មានជាតិ ឈើជាច្រើនម៉ែត្រគីបផឹកនៅក្នុងឃ្លាំងមួយកន្លែងតាមបណ្ដោយផ្លូវលេខ 41 ខាងជើងផ្សារត្រពាំងអណ្ដើកចំនួន 2 គីឡូដីសមត្ថកិច្ចមិនហ៊ានបង្ក្រាប់សង្ស័យតើ…. ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Oct ឆ្នាំ 2021 295 ចែករំលែក (ខេត្តតាកែវ)÷នេះជារូបភាពឃ្លាំងស្តុកឈើរបស់ឈ្មួញម្នាក់ខេត្តតាកែវម្នាក់សុំមិនបញ្ចេញឈ្មោះ….កន្លងមកតែងតែទិញឈើពីខេត្តផ្សេងៗយកមករក្សាទុកក្នុងឃ្លាំងនេះនិងដើម្បីចែកចាយបន្តទៀត។មតិរិះគន់ជាច្រើនថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងទឹកដីស្រុកត្រាំកក់ខេត្តតាកែវ មិនហ៊ានបង្ក្រាបដេប៉ូឈើនេះទេ។ទីតាំងដេប៉ូឈើនេះនៅតាមបណ្ដោយផ្លូវលេខ 41ចំណុចខាងជើងផ្លូវបំបែកផ្សារត្រពាំងអណ្ដើកប្រហែល 2 គីឡូម៉ែត្រ ក្នុងឃុំអូរសារាយ ស្រុកត្រាំកក់។ប្រភពខ្លះទៀតបានលើកឡើងថា ឈ្មួញដេប៉ូឈើរូបនេះ បានរត់ការបង់លុយឲ្យជំនាញពាក់ព័ន្ធរួចអស់ជាស្រេចហើយ ដូច្នេះពួកគេមិនខ្វល់អ្វីទៀតឡើយគឺដឹងតែរកស៊ីទិញឈើចូលលក់ចេញដោយដោយយ៉ាងរលូន។ប្រជាពលរដ្ឋរង់ចាំមើលថាតើសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពេលបានដឹងហើយតើចុះប្រាប់ដែរឬទេឬដូចពាក្យលើកឡើងថាត្រូវផ្លែត្រូវដងជាមួយឈើនេះអស់ហើយមែនទេ???រាល់ប្រតិកម្មណាមួយពីមានជំនាញពាក់ព័ន្ធសូមធ្វើការបកស្រាយបំភ្លឺ ជូនមហាជនទូទៅឲ្យគាត់បានដឹងច្បាស់កុំឱ្យមានការសង្ស័យបន្តទៀត រៀងរាល់ម៉ោងធ្វើការស្ដីពីរបបច្បាប់នៃសារព័ត៌មាន….។សូមបញ្ជាក់ផងដែរថា÷បេីតាមប្រភព កន្លងមកថ្មីៗនេះខាងស្ថាប័នគយបានចុះបង្ក្រាបឈើគ្មានច្បាប់មួយកន្លែងស្ថិតនៅក្នុងផ្សារត្រពាំងអណ្ដើកឃុំអូរសារាយស្រុកត្រាំកក់ខេត្តតាកែវរួចម្ដងហើយ….។អ្នកដឹងបានដឹង….ឈេីៗៗៗ 295 ចែករំលែក