ព័ត៌មានជាតិ Update÷កាលពីព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មឥដ្ឋ បានប្រតិកម្មចំពោះ បែកធ្លាយឯកសារ គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ មួយខ្សែមួយខ្សែរចាប់ពីចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ រហូតដល់ចុងភូមិត្រពាំងក្តារ ព្រំប្រទល់ជាមួយភូមិថ្មសរ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ… ចេញផ្សាយបន្ថែម ថ្ងៃទី 3 ខែ Nov ឆ្នាំ 2021 125 ចែករំលែក Update÷កាលពីព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មឥដ្ឋ បានប្រតិកម្មចំពោះ បែកធ្លាយឯកសារ គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូ មួយខ្សែមួយខ្សែរចាប់ពីចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ រហូតដល់ចុងភូមិត្រពាំងក្តារ ព្រំប្រទល់ជាមួយភូមិថ្មសរ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ៣នឹង៥០នាទីនៅរសៀលម៉ោង ៣នឹង៣០នាទី ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដដែលលោក អ៊ុក សារុំ មេឃុំថ្មឥដ្ឋ បានឲ្យដឹងតាមទូរស័ព្ទថា និងបានបញ្ជាក់ឯកសារថា ការដែលក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ផ្លូវមួយខ្សែ ខាងលើនេះ គឺ ជារឿងខុសបច្ចេកទេស ផ្នែកឯកសារ ខាងថ្នាក់លើ តាមពិត គឺ ផ្លូវមួយខ្សែនេះ នៅតែមានដដែលមិនបានដកចេញពីគម្រោងទេ គឺចាប់ផ្ដើមសាងសង់នៅ ខែ១ ឆ្នាំ ២០២២ខាងមុខនេះហើយ។អត្ថបទខាងក្រោមនេះគឺអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី(យើងចុះផ្សាយកាលពីព្រឹក…ផ្លូវក្រាលក្រួសក្រហមទ្រុឌទ្រោម ខូចអស់ហើយ ប្រជាពលរដ្ឋ ឃុំថ្មឥដ្ឋ ប្រតិកម្ម ថា នឹងបានជំនួយពីក្រសួងអភិវឌ្ឍន៍ជនបទ ប្រែទៅជាផ្លូវក្រាលកៅស៊ូ.. ខណៈម្ដងថាទទួលបានម្ដងថាមិនទទួលបាន…03/11/2021{ខេត្តកំពង់ឆ្នាំង}÷ប្រជាពលរដ្ឋរស់ នៅ ក្នុងឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពោលពាក្យ និងបញ្ចេញមតិតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook និង messenger ថា ÷ សប្បាយចិត្តរីករាយនិងគាំទ្រដល់អាជ្ញាធរឃុំឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយ និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នាហើយកន្លងមកពួកគាត់ ក៏គាំទ្រគណបក្សប្រជាជន កម្ពុជា និង គាំទ្រ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នៅក្នុងឃុំឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នឹងមានសង្ឃឹម ដោយ ឮពាក្យពេចន៍ អាជ្ញាធរភូមិ នឹងឃុំបាននិយាយថា នឹងសន្យាថា នឹងទទួលបានផ្លូវ មួយខ្សែជាកាដូជូនពលរដ្ឋនិងលើកទឹកចិត្តពលរដ្ឋក្នុងឃុំថ្មឥដ្ឋ មានចម្ងាយ ១១គីឡូម៉ែត្រ ចាប់ពីភូមិដើមពពេល រហូតទៅ ដល់ចុងភូមិ ត្រពាំងក្រាឃុំថ្មឥដ្ឋ ព្រំប្រទល់ជាមួយ ភូមិថ្មស ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ នៅដើមខែ១ ឆ្នាំ២០២២ ខាងមុខនេះ ។តែឥឡូវ បើតាមតារាងឯកសារ បែកធ្លាយចេញមកថា ÷ការសាងសង់ផ្លូវថ្នល់មួយខ្សែចំនួន១១ គីឡូពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺនៅក្នុងឃុំថ្មឥដ្ឋ គឺមិនទាន់បានទេ…(មានតែឃុំផ្សេងនិងស្រុកផ្សេង)។ក្នុងករណីនេះបើតាមលោក អ៊ុក សារុំ មេឃុំថ្មឥដ្ឋបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ២០២១ នេះថា លោកកំពុងតែឆ្ងល់ពីមុនមកទៅប្រជុំ ថ្នាក់លើបានលើកឡើងថា ឲ្យផ្លូវមួយខ្សែក្រាលកៅស៊ូ ដល់ឃុំថ្មឥដ្ឋយើង តែឥឡូវបែជា បែកធ្លាយ ឯកសារថា មិនមានការឲ្យផ្លូវក្រាលកៅស៊ូ ដល់ឃុំស្មាតយើងទេ។លោកកំពុងតែឆ្ងល់ហើយបានតេសួរថ្នាក់លើរួចហើយក៏ប៉ុន្តែមិនទាន់បានទទួលដំណឹងនៅឡើយទេ។ក្នុងករណីការប្រតិកម្មរបស់ពលរដ្ឋខាងលើនេះអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំមិនអាចសុំការបំភ្លឺពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បាននៅឡើយទេ! ដោយព្យាយាមទាក់ទងតាមទូរស័ព្ទដែក៏ប៉ុន្តែមិនទាន់បាន។ជាចុងក្រោយប្រជាពលរដ្ឋរស់នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច និង សង្ឃឹមជឿជាក់ ទៅលើអាជ្ញាធរខេត្តកំពង់ឆ្នាំង ជាពិសេស ជឿជាក់ទៅលើក្រសួងអភិវឌ្ឍន៍ជនបទ និង បានប្រគល់ផ្លូវក្រាលកៅស៊ូ ដែលមានប្រវែង ចម្ងាយ១១ គីឡូម៉ែត្រជូនពួកគាត់មិនខាន….។សូមអស់លោកមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជួយពន្យល់និងបំភ្លឺរាល់ចម្ងល់របស់ពលរដ្ឋនៅក្នុងឃុំសំអាងស្រុកកំពង់ត្រទ្បាចនេះផង…តាមរយៈណាក៏បានដែរ…អង្គភាពសារព័ត៌មានចុះផ្សាយនេះតាមការសំណូមពររបស់ពលរដ្ឋ នឹង រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ (អរគុណសន្តិភាព! អរគុណ ដល់ថ្នាក់ដឹកនាំកំពូលៗ។@នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដដែលនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រីករាយសប្បាយចិត្តយ៉ាងខ្លាំង ដែលទទួលបានព័ត៌មានពិត និង ឯកសារបញ្ជាក់ច្បាស់លាស់ពីលោកមេឃុំ បានផ្ដល់ជូនតាមរយៈអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) ដើមបីចុះផ្សាយជាសាធារណៈនិងផ្ដល់ជាព័ត៌មានដល់មហាជន។សូមបញ្ជាក់ផងដែរថាបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំថ្មឥដ្ឋអស់ក្តីព្រួយបារម្ភ និងអស់ការងឿងឆ្ងល់ទៀតហើយជឿជាក់ទៅលើអាជ្ញាធរឃុំអាជ្ញាធរស្រុកអាជ្ញាធរខេត្តនិងថ្នាក់ដឹកនាំកំពូលកំពូល។ហើយលោកមេឃុំបានបញ្ជាក់យ៉ាងច្បាស់ថាគឺជាការភ័ន្តច្រឡំរបស់អ្នកបច្ចេកទេសនៅថ្នាក់ក្រសួងផ្នែកកិច្ចការឯកសារ។នេះជាលេខទូរសព្ទរបស់អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)031 939 5555 / 088 6000069 /085 24 10 24 / 010 33 82 99 125 ចែករំលែក