ព័ត៌មានជាតិ សំណង់អាយុកាល៩០ឆ្នាំសាងសង់ជំនាន់បារាំង ដែលមានសភាពទ្រុឌទ្រោម ជៀសវាងគ្រោះថ្នាក់បាក់រលំ ម្ចាស់ផ្ទះ១៣ល្វែង ស្ម័គចិត្តចាកចេញ តាមសំណូមពររដ្ឋបាលខេត្ត ត្រឹមថ្ងៃទី១៤ ខែធ្នូ… ចេញផ្សាយបន្ថែម ថ្ងៃទី 17 ខែ Dec ឆ្នាំ 2021 81 ចែករំលែក កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងមានចំនួន១២គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារក្រោម ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុងខេត្តហើយ ដោយកំណត់ត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ក្រុមការងារចំរុះថ្នាក់ខេត្តដែលដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងស្តីទី បានព្យាយាមផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះព្រមរុះរើ ដើម្បីសុវត្ថិភាពជូនពួកគាត់ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសារការបាក់ស្រុត រលំ អាគារសំណង់នេះទាំងមូល ដែលអាចបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែង មានចំនួន១២គ្រួសារ ស្ថិតនៅតាមបណ្ដោយផ្លូវផ្សារក្រោម ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុងខេត្តហើយ ។ក្រុមការងារចំរុះថ្នាក់ខេត្តដែលដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងស្តីទី បានព្យាយាមផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះព្រមរុះរើ ដើម្បីសុវត្ថិភាពជូនពួកគាត់ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដោយសារការបាក់ស្រុត រលំ អាគារសំណង់នេះទាំងមូល ដែលអាចបាត់បង់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕ 81 ចែករំលែក