ព័ត៌មានជាតិ ក្រុមឈ្មួញទុច្ចរិត នៅ តែបន្តដឹកឈើ ,ឈ្លីក, សុក្រម, កកោះ, ស្រឡៅ, ដដែលគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ.. ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Dec ឆ្នាំ 2021 137 ចែករំលែក សូមជួយឧបត្ថម លេខABA.$ 531 939 555សូមជួយឧបត្ថម លេខABA.$ 531 939 555សូមជួយឧបត្ថម លេខABA.$ 531 939 555{ខេត្តក្រចេះ}÷សូមគោរព ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងខេមរភូមិន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយនិងជាប្រធាន គណៈកម្មាធិការ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ!សូមគោរព ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ!!សូមគោរព ឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ!!សូមគោរព ឯកឧត្តម ស្នងការនគរបាលខេត្តក្រចេះ!!កម្មវត្ថុ÷ ជារៀងរាល់យប់ ជារៀងរាល់ថ្ងៃ សង្កេតឃេីញថា÷ មានសកម្មភាព ការដឹកជញ្ជូនឈើ មានដូចជា÷ រម៉កម៉ូតូ, គោយន្តកែច្នៃ, រថយន្តសាំយ៉ុង និងរថយន្តឡង់គ្រីស័រកែច្នៃ , ចំរុះជាច្រេីនគ្រឿង តាមផ្លូវក្រាលគ្រួសក្រហម ដឹងចេញពីតំបន់ព្រៃឡង់ ចំណុចកំពតគយ ឆ្លងកាត់ចម្ការកៅស៊ូក្រុមហ៊ុន …. កាត់ភូមិប្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ដឹកជញ្ជូនទៅដាក់ចំណុច ឃុំវឌ្ឍនៈ ស្រុកសំបូរ និង ឃុំ ព្រែកប្រាសព្វ ស្រុកព្រែកប្រសព្វ ខ្លះទៀត ដឹកទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។សកម្មភាពទាំងអស់នេះ សូម ឯកឧត្តម ទាំងអស់ មេត្តា ជួយចាត់កម្លាំងជំនាញ ដាក់គោលដៅ ត្រួតពិនិត្យ ស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និង បង្ក្រាបផងទាន!។ឈ្មួញឈើដែលអង្គភាពយើងស្រាវជ្រាវបានឈ្មោះមានដូចតទៅ….១,ជ…ក…/២,ភ…ត../៣,..ន…./៤, ច…ន../៤..ស .ផ../៥.យាម៉ាប់./.៦..ធ…/ ៧ ..ហ..។ល។….ក្រុម អ្នកសារព័ត៌មាន ជាច្រើនអង្គភាព កន្លងមក តែងតែចុះផ្តិតយករូបភាព ផ្សព្វផ្សាយ ជាសាធារណៈផង និងរាយការណ៍ជូនអស់លោកមន្ត្រីជំនាញជំនាញផ្សេងៗផង! ក៏ប៉ុន្តែ ក្រុមឈ្មួញទុច្ចរិត រកស៊ីបទល្មើសព្រៃឈើ នៅតែបន្តកើតមានដដែល! តើទាំងអស់នេះមកពីមូលហេតុអ្វី???។ជារៀងរាល់យប់បើយើងបើករថយន្តតាមផ្លូវក្រាលគ្រួសក្រហមខាងលើនេះ, ឃើញមានរថយន្ដកងកម្លាំងសមត្ថកិច្ច រថយន្តខ្លះមានស្លាកលេខ, រថយន្តខ្លះក៏គ្មានស្លាកលេខ, ហើយរថយន្តខ្លះ បានបាញ់ពណ៌ត្រេអ៊ី គ្មានស្លាកលេខទៀត ជាច្រើនដាក់ក្បាលឡាន នៅលើដងផ្លូវ ក៏ប៉ុន្តែ មិនដឹងជាដាក់ដើម្បីអ្វីទេ??ព្រោះ ក្រុមឈ្មួញទុច្ចរិតរកស៊ីបទល្មើសដឹកជញ្ជូនជារាល់យប់ដដែល???។ជាចុងក្រោយអ្នកសារព័ត៌មានជាច្រើនអង្គភាព និងអង្គការសង្គមស៊ីវិល និង ពលរដ្ឋដែលរកស៊ី ស្លូតត្រង់ ត្រឹមត្រូវ តាមផ្លូវច្បាប់ សូមសំណូមពរ ទៅដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ! ទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទៅ ដល់ ឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ទៅដល់ ឯកឧត្តម ស្នងការដ្ឋាននគរបាលខេត្តក្រចេះ មេត្តាចាត់ឲ្យកម្លាំងជំនាញផ្នែកណាមួយ ចុះបង្ក្រាបផងទាន។បើ សង្ឃឹមរដ្ឋបាលព្រៃឈើ ខេត្តក្រចេះវិញ គឺមិនមានការចុះបង្ក្រាបឡើយ! ជាពិសេសលោក ប៊ូយ រតនា ប្រធានផ្នែក គ្រប់គ្រង ទទួលបន្ទុក ប៉ែកខាងលិចទន្លេ គឺ មានចំនួនពីរស្រុក គឺ ស្រុកសំបូរ និង ស្រុកព្រែកប្រសព្ទ។អង្គភាពសារព័ត៌មានចុះផ្សាយ ក្នុងគោលបំណង រិះគន់ ដើម្បីស្ថាបនា តែប៉ុណ្ណោះគ្មានចេតនាមួលបង្កាច់បន្តុះបង្អាប់ខណ្ឌឬខ្ញុំអ្វីឡើយ! ហេីយចូលរួម ថែរក្សាធនធានធម្មជាតិ ចូលរួមកិច្ចការសង្គម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាំសារពីថ្នាក់ជាតិ! ជូនថ្នាក់ក្រោមជាតិ! នាំសារពីថ្នាក់ក្រោមជាតិ! ជូនទៅប្រមុខរាជរដ្ឋាភិបាល។អត្ថន័យ នឹងខ្លឹមសារ និងសេចក្តីរាយការណ៍ខាងលើនេះ! សង្ឃឹមថា÷ ឯកឧត្តម គ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការ ជំនាញពាក់ព័ន្ធផ្នែកបង្ក្រាប និងទប់ស្កាត់ធនធានធម្មជាតិ និងចុះស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាប! ហើយ នឹង បង្ហាញនូវស្នាដៃដ៏ធំធេងនេះ ជូនដល់អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាព ដើម្បីចុះផ្សាយ ឲ្យបានដឹងដល់ថ្នាក់ជាតិ និងដល់មហាជនជាទូទៅថា÷ កងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ មិនព្រងើយកន្តើយ ក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចុះបង្ក្រាបឡើយ។អង្គភាពសារព័ត៌មានយើង នឹងរង់ចាំការបកស្រាយបំភ្លឺ ពីអស់លោក មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ក្នុងករណីខាងលើនេះរៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា៕ លេខក្រោយ…អង្គភាពយើងនឹងផ្សាយចំឈ្មោះទាំងមន្ត្រីលើដងផ្លូវ..ហើយនិងក្រុមឈ្មួញទាំងអស់….…@ដោយ ប៊ុន ធីម ចាងហ្វាង(របាយការណ៍ថ្មី) 137 ចែករំលែក