ឈ្មួញឈើនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រកស៊ីមិនខ្លាចលោក បួ៊យ រតនា នាយផ្នែករដ្ឋបាលព្រៃឈើឡើយ…
សូមជួយឧបត្ថម លេខABA.$ 531 939 555 សូមជួយឧបត្ថម លេខABA.$ 531 939 555
{ខេត្តក្រចេះ}÷នៅ វេលា ម៉ោង០៩ នឹង ៥៥ នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២ ក្រុមដឹកឈេីតាមរម៉កម៉ូតូ ក្នុងមួយថ្ងៃៗ ដឹកចាប់ពី ប្រាំជេីងទៅដប់ជេីង ក្នុងមួយថ្ងៃ ប្រភេទឈេីសុក្រម ឃ្លុំ មុចចាប់ពី៤០ ដល់មុខ៦០. ដឹកចូលផ្ទះឈ្មោះ (ជាតិ) នៅភូមិអាជែន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ សមត្ថិកិច្ចជំនាញ មិនបង្ក្រាបព្រោះក្លាចបែកឆ្នាំងបាយ។
-តើលោក បួ៊យ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុកផ្នែកខាងលិចទន្លេ គឺ ទទួលបន្ទុក ស្រុកសំបូរ និង ស្រុកព្រែកប្រសព្វ កំពុងធ្វើអ្វីសព្វថ្ងៃ ហេតុអ្វីមិនចុះបង្ក្រាប់មិនដែលបណ្ដោយអោយក្រុមឈ្មួញនេះដឹកជញ្ជូនឈើជារៀងរាល់យប់រាល់ថ្ងៃតាមរបស់ម៉ូតូ។ -តើលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ដែលរងអាម៉ាស់ពីការស្ដីបន្ទោសពី សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ (រឿងមិនសហការជាមួយរដ្ឋមន្ត្រីផ្សេងៗ) បណ្តែក បណ្ដោយ ឱ្យកូនចៅមិនយកចិត្តទុកដាក់ការងារ បានជា លោក បួ៊យ រតនា បានចិត្តមិនយកចិត្តទុកដាក់តួនាទីភារកិច្ចរបស់ខ្លួន មិនចុះបង្ក្រាប បទល្មើសឡើយនោះ។
ប៉ុន្មានថ្ងៃនេះឃើញអ្នកសារព័ត៌មានចុះផ្សាយព្រោងព្រាត ពីសកម្មភាព ឈ្មួញឈើជើងខ្លាំងឈ្មោះ ចែ ( ដែក ) ដែរតែងតែដឹកឈើទាំងថ្ងៃ ទាំងយប់ ឡើងខូចផ្លូវ នឹងខូចស្ពានអស់ហើយ នៅក្នុងឃុំកំពង់ចាម ហើយបានជេរប្រមាថមើលងាយទៅលើក្រុមសារព័ត៌មាន និង អង្គការជីវចំរុះធនធានធម្មជាតិ ដែលប្រចាំការនៅក្នុងខេត្តក្រចេះទៀតផង។ រហូតប្រធានអង្គការជីវចម្រុះធនធានធម្មជាតិ ដាក់ពាក្យបណ្ដឹងចូលទៅស្ថាប័ន មានសមត្ថកិច្ចផ្នែកច្បាប់ក្នុងខេត្តក្រចេះ ទៀតផង។
ទោះជាយ៉ាងណា លោក ប៊ូយ រតនា នៅតែព្រងើយ កន្តើយ មិនចាត់ចែងកម្លាំងរបស់ខ្លួនដើម្បីចុះល្បាត ពួនស្ទាក់ ឬ បង្ក្រាប ក្រុមរកស៊ីបទល្មើសដឹកជញ្ជូនឈើនៅក្នុងដែនដីរបស់ខ្លួនដោយ។
នៅព្រឹកថ្ងៃទី២៥ ខែកម្ភៈឆ្នាំ២០២២ នេះអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំមិនអាចសុំការបំភ្លឺពី លោក បួ៊យ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើទទួលប៉ែកខាងលិចទន្លេបានទេ ដោយទូរស័ព្ទមិនចូល។
អង្គភាពយើងចុះផ្សាយព័ត៌មាននេះក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះមិនមានចេតនាមួលបង្កាច់ជំនាញ ឬ បុគ្គលណាឡើយ។
អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ទទួលដំណឹងពីថ្នាក់ជាតិ ផ្សព្វផ្សាយជាដំណឹងជូនដល់ពលរដ្ឋតាមមូលដ្ឋាន។
ទទួលដំណឹងពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និង បទល្មើសនានាដែលបានកើតឡើង រាយការណ៍ ផ្សព្វផ្សាយព័ត៌មាន ជូនដល់ថ្នាក់ជាតិ ដល់ថ្នាក់ដឹកនាំ ឲ្យ លោកបានដឹង និង ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលជា រាជរដ្ឋាភិបាលស្របច្បាប់ ទទួលបានសន្តិភាព ស្ថេរភាពនយោបាយល្អ ជូនដល់ពលរដ្ឋ។
បច្ចុប្បន្ន បើតាមសង្កេតមើលទៅឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួនតូច ហាក់បីដូចព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ក្នុងកិច្ចការ ការងារ តួនាទី ភារកិច្ច របស់ខ្លួន ដែលថ្នាក់ដឹកនាំកំពូលៗ ដាក់ឲ្យនោះទេ។
ថ្មីៗនេះ សម្ដេច ក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងអង្គប្រជុំ សន្តិបាតបូកសរុបការងារ ឆ្នាំ២០២១~២០២២ បានលើកឡើង ដាក់ចំៗ ចំពោះមន្ត្រីថ្នាក់មូលដ្ឋាន ថ្នាក់ឃុំ, ថ្នាក់ស្រុក, ថ្នាក់ខេត្ត, ត្រូវតែប្រឹងប្រែង យកចិត្តទុកដាក់ ដោះស្រាយ រាល់បញ្ហាកើតឡើងនៅក្នុងមូលដ្ឋាន។
សង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ជាពិសេស លោក ប៊ូយ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុក ប៉ែកខាងលិចទន្លេ លោក នឹង បង្កើតស្នាដៃ …បញ្ចេញកម្លាំង..ចុះបង្ក្រាបបទល្មើសព្រៃឈើ..ជាមិនខាន។
សូមបញ្ជាក់ បេីអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ឬ មួយ លោក ប៊ូយ រតនា ប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺពាក់ព័ន្ធ នឹង ការចុះផ្សាយ សូមទាក់ទង លេខទូរសព្ទ ខាងលើរៀងរាល់ម៉ោងធ្វើការស្តីពីច្បាប់របបនៃសារព័ត៌មាន៕
សូមរង់ចាំតាមដានទស្សនាព័ត៌មានបន្តទៀត…