តេីពិតដែឬទេ?ដែលមានការលេីកឡេីងថា ព្រៃសហគមន៍រំចេក និងព្រៃសហគមន៍ស្វែធ្នុង បច្ចុប្បន្នកំពុងរងនូវការកាប់ទន្ទ្រាន ឈ្មួញអ្នកមានលុយ និងមានអំណាចដាក់គ្រឿងចក្រ ចូលឈូសឆាយ វាតទី កានកាប់ យកដីធ្វើជាកម្មសិទ្ធលក់..???
(ខេត្តព្រះវិហារ)÷សេចក្ដីរាយការណ៍បានអះអាងថា មានក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច កំពុង ឃុប ឃិត គ្នាប្រព្រឹត្តអំពើពុករលួយ ឲ្យឈ្មួញយកគ្រឿងចក្រដាក់ចូលឈូសឆាយដីព្រៃសហគមន៍រំចេក នឹងសហគមន៍ស្រែធ្នង់ រាប់ពាន់ហិកតានៅតំបន់ភ្នំព្រះលាន ក្នុងឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រភពពីប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ស្ថិតនៅក្រោមស្នាដៃរបស់លោក តូច សុភី នាយកដែនជំរកសត្វព្រៃបឹងពែ។
ពីដើមឡើយមានឧកញ៉ា ម្នាក់ដែលមាន ឈ្មោះ ល្បីល្បាញ មានអំណាចខ្លាំង ក្នុងប្រទេសកម្ពុជា និង មានលុយបានជួលប្រជាពលរដ្ឋក្រីក្រជាច្រើននាក់ ចូលកាប់ព្រៃឈើនៅតំបន់នោះ នឹងដៃដោយប្រើកាំបិត និងពូថៅមកកាប់រានដីរាប់រយរាប់ពាន់ហិកតា។
នៅពេលថ្មីៗនេះឧកញ៉ា ដែលសំបូរ អំណាចនិងសំបូរលុយ បានប្ដូរយុទ្ធសាស្ត្រពីជួលប្រជាពលរដ្ឋកាប់ នឹង កាំបិតនិងពូថៅនៅពេលថ្មីៗនេះឧកញ៉ាបានយកគ្រឿងចក្រមកជំនួសវិញពីព្រោះប្រជាពលរដ្ឋដែលកាប់ឈើ នឹងពូថៅ កាំបិត ឈើបានដួលមួយចំនួនធំហើយ។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា.លោក តូច សុភី ក៏ធ្លាប់មានជាប់ការពាក់ព័ន្ធបំផ្លាញព្រៃឈើ នៅ ខេត្តក្រចេះ បង្កើតនូវអំពេី ពុករលួយ ក្រោមស្នាដៃដឹកនាំរបស់លោកផងដែរ.។
កាលនោះ លោក តូច សុភី ត្រូវបានក្រសួងបរិស្ថាន នឹង ថ្នាក់ជាតិដាក់កំល្លាំងអោយចុះស្រាវជ្រាវរកឃើញមានការជាប់ពាក់ព័ន្ធអំពើពុករលួយ ដឹកឈើឆ្លងដែនទៅប្រទេសវៀតណាម រួចហើយថ្នាក់ជាតិកោះហៅ មកប្រជុំ ចាប់ខ្លួនតែម្តង?។
មហាជនបានរិះគន់ចំៗថា.លោក តូច សុភី ជាពិរុទ្ធជន ចុះហេតុអ្វី ត្រូបានវតែងតាំង អោយ មកបំរើការងាររដ្ឋបានទៀត.?។
តែប្រភពខ្លះទៀត កន្លងមកបានឲ្យដឹងថា លោក ទូត សុភី គឺ មនុស្ស ចិត្តទូលាយ ចាយលុយឈឹបៗ ចូលហាងផឹកស៊ី ប៉ាវមិត្តភ័ក្រ្ត បងប្អូនដែលស្គាល់រាប់អានគ្នា ជារៀងរហូត ជាមនុស្សស្រលាញ់មុខមាត់ ស្រឡាញ់កិត្តិយសណាស់..!!!..។
សោកស្ដាយយ៉ាងខ្លាំង ចំពោះព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំបំភ្លឺពីលោក តូច សុភី បានខណៈដែលទៅដល់ស្នាក់ការរបស់ លោក គ្មានអ្នកណានៅ ប្រចាំការ ហើយព្យាយាមទាក់ទងតាមទូរស័ព្ទក៏ប៉ុន្តែទាក់ទងមិនបាន..។
អង្គភាពសារព័ត៌មាន ប្រមូលស្រាវជ្រាវស៊ើបអង្កេត ផលិតព័ត៌មាន ធ្វើព័ត៌មាន យកមកចុះផ្សាយនេះ គឺរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនមានគោលបំណងមួលបង្កាច់លើបុគ្គលណាម្នាក់ឡើយ អ្នកសារព័ត៌មាន គឺកញ្ចក់ឆ្លុះបញ្ចាំង ។
នាំសារពីរថ្នាក់ជាតិ..! ជូនដល់ពលរដ្ឋ..! និង មន្ត្រីក្រោមថ្នាក់ជាតិ..! នាំសារពីទុក្ខកង្វល់របស់ពលរដ្ឋ នៅតាមមូលដ្ឋាន និង ភាពកម្សោយរបស់សមត្ថកិច្ចមូលដ្ឋាន ក្រោមថ្នាក់ជាតិ.. ជូនដល់ថ្នាក់ជាតិ។
សម្រាប់ព័ត៌មានមួយនេះ សង្ឃឹមថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត និងចាក់កម្លាំងជំនាញឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវបន្ថែមទៀតលើករណីខាងលើ។ជាពិសេស ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារតែម្ដង។
សង្ឃឹមថា លោក តូច សុភី នឹងឆ្លើយតបបំភ្លឺរាល់បញ្ហាទាំងឡាយ ដែលមានការលើកឡើងខាងលើ ដើម្បីបកស្រាយបញ្ចៀសរាល់បញ្ហាការភ័ន្តច្រឡំណាមួយ ជូនមហាជន និង ថ្នាក់ជាតិ ឲ្យលោកបានជ្រាប រៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មាននៅកម្ពុជា៕