ព័ត៌មានជាតិ ស្ត្រីមេម៉ាយក្រីក្រម្នាក់ មានកូនប្រាំនាក់មានជំងឺធ្ងន់ធ្ងរត្រូវបានក្រុមអ្នកព័ត៌មានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកមកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត.! ចេញផ្សាយបន្ថែម ថ្ងៃទី 2 ខែ Jun ឆ្នាំ 2022 77 ចែករំលែក (ខេត្តកំពង់ឆ្នាំង)% តាមសំណូមពររបស់ប្រ ជាពលរដ្ឋក្នុងមូលដ្ឋាននិងយោងតាមការណែនាំរបស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជា ជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារអ្នកព័ត៌មានយុវជនគណ បក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងបានចុះទៅពិនិត្យមើលស្ថានភាពគ្រួសារស្ត្រីឈ្មោះ វង្ស យីម អាយុ ៤០ ឆ្នាំ ជាជនទីទាល់ក្រ មានកូននៅក្នុងបន្ទុក ៥នាក់ រស់នៅភូមិសិឡាង ឃុំស្វាយជ្រុំ ស្រុកលាប្អៀរ ដែលកំពុងមានជំងឺធ្ងន់ធ្ងរនិងខ្វះខាតនូវជីវភាពប្រចាំថ្ងៃ ។ដោយពិនិត្យឃើញស្ថានភាពដ៏គួរឱ្យលំបាកនេះក្រុមព័ត៌មានយើងបានសំណូមពរដល់លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកក៏បានផ្ដល់រថយន្តមួយគ្រឿងទៅយកស្ត្រីមានជំងឺធ្ងន់ធ្ងរនោះមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ចំពោះការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខលំបាក ខាងលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង តែងតែគិតភូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលៈទេសៈ។ប្រជាជននៅក្នុងភូមិសិឡាង ព្រមទាំងក្រុមគ្រួសារស្ត្រីមានជំងឺខាងលើ សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធានគណបក្ស និងក្រុមការងារព័ត៌មានរបស់យុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ដោយសូមគោរពជូនពរដល់ឯកឧត្តមនិងក្រុមការងារសូមទទួលបានសេចកក្តីសុខគ្រប់ប្រការនិងមានជ័យជំនះគ្រប់ភារកិច្ច៕ 77 ចែករំលែក