តេីព្រៃនេះ ជាព្រៃដំបន់អភិរក្សសត្វស្លាបឬយ៉ាងណា??នៅ ជិត អូច្រឡក ឃុំបឹងចា៎ ស្រុកសំបូរ ខេត្តក្រចេះ មានគេកំពុងដាក់អាត្រាក់ឈូសឆាយ មិនរំខានដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់
{ខេត្តក្រចេះ}÷ នៅរសៀលថ្ងៃទី 11 ខែមិថុនាឆ្នាំ 2022 អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) យើង បានទទួលដំណឹងពីពលរដ្ឋថា មានក្រុមឈ្មួញ មានការដាក់ អាត្រាក់ឈូសឆាយដីព្រៃនៅជិតអូរច្រកតំបន់ព្រៃអភិរក្សសត្វស្លាប។
ហើយពេលអង្គភាពយើង បានទៅដល់ ក៏ឃើញមានអាត្រាក់ចំនួន 2 គ្រឿងកំពុងតែឈឺឆាយពិតប្រាកដ ដូចក្នុងរូបភាពខាងក្រោមនេះ។
មហាជនដាក់ការសង្ស័យថា សង្ស័យមានការបើកភ្លើងខៀវ ពីមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច នៅតំបន់នោះ ទើបការឈូសឆាយនេះបានទៅយ៉ាងរលូនដូច្នេះ។
អង្គភាពយើងបាន តេទូរសព្ទធ្វើបទសម្ភាសន៍ជាមួយ លោក មេប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងចារ លោកបានឆ្លើយប្រាប់ថា មិនបានទទួលមិនបានដឹងទេ ចាំមើលលោកស៊ើបសួរឆែកមើលសិន។
ចំណែកលោក ប៊ុយ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ ទទួល ប៉ែក ខាងលិចទន្លេ អង្គភាពយើងមិនអាចទាក់ទងបានទេ ដោយទូរស័ព្ទមិនចូល។
ចំណែកលោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទមិនចូល។
ករណីនេះមហាជនទូទៅបានដាក់សំណួរសួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការឈូសឆាយដីព្រៃនេះ??។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ មេត្តាដាក់កម្លាំងចុះបើកការស៊ើបអង្កេត ស្រាវជ្រាវ តើបុគ្គលណា ហ៊ានយកត្រាក់ទ័រ ចូលឈូសឆាយដីព្រៃនៅចំណុចខាងលើនេះ។
ហើយ និងវែកញែក រកមុខ អ្នកនៅពីក្រោយខ្នង ជួលត្រាក់ទ័រ ទៅឈូសឆាយ ដើម្បីរៀបចំដីទ្រង់ទ្រាយធំលក់ទៅឱ្យថៅកែ អ្នកមានលុយ…។នៅមានត…