ព័ត៌មានជាតិ សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួច.. ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Jun ឆ្នាំ 2022 99 ចែករំលែក (ខេត្តក្រចេះ)÷ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ពួកឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹកគគ្រេង បានសំរុកដឹកចេញទាំងយប់ទាំងថ្ងៃតាមដងផ្លូវជាតិលេខ៧៨ គឺចេញពីចំណុច ភ្នំគុសស្ថិតនៅក្នុងភូមិឡរ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដឹកកាត់តាមរង្វង់មូល ទីរួមស្រុកស្នួល ខេត្តក្រចេះ យកមកលក់ឱ្យឈ្មួញ នៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ។តាមប្រភពច្បាស់ការបានឱ្យអ្នកសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូនធ្យូងរត់ពន្ធឆ្លងដែន តាមចំណុចខាងលើនេះនេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចរត់ពន្ធនាំធ្យូងចេញ ទៅលក់នៅប្រទេសវៀតណាមបានដោយរលូន សមត្ថកិច្ចមិនអើពើបែបនេះនោះ។ជុំវិញបញ្ហាខាងលើនេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាង ២ខែមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ ដឹកជញ្ជូនធ្យូងទាំយប់ទាំងថ្ងៃ មិនក្រោមពី ២០ គ្រឿងនោះទេ ហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមដងផ្លូវជាតិលេខ៧ និងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពារបទល្មើសតាមព្រំដែន ព្រមទាំងជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។រីឯលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូលាវ និងមន្រ្តីពាក់ព័ន្ធជាច្រើទៀត កំពុងរក្សាភាពស្ងៀមស្ងាត់ បានបណ្ដែតបណ្ដោយឱ្យពួកឈ្មួញ ធ្វើសកម្មភាពលួចរត់ពន្ធ នាំធ្យូងឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងសកម្ម ។មហាជនបានរិះគន់ចំៗ ទៅលើសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ថាការមិនបង្ក្រាបបែបនេះ សង្ស័យត្រូវបានពួកមេ ឈ្មួញ ទុច្ចរឹតក្រុមអ្នកដឹកធ្យូងទាំងនោះ បានលាបសក្ការៈ ឬបង់លុយឲ្យសមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះគ្រប់កន្លែងទាំងអស់ហើយ មើលទៅ។ជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមអ្នកសារព័ត៌មានយើងបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយក៏សង្កេតឃើញសកម្មភាព រថយន្តសាំងយ៉ុងកែឆ្នៃៗ ជាច្រើនគ្រឿង សំរ៉ុកដឹក ជញ្ជូន ផលអនុផលព្រៃឈើ (ធ្យូង) ពេញៗ ឡើងកំពុងទៅលើ និងលានទៅក្រោយដោយគ្មានច្បាប់ អនុញ្ញាតិ ឆ្លងកាត់ស្រុក ស្នួល យកទៅលក់នៅឯប្រទេសវៀតណាម តាមច្រកព្រំដែន អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួលបានយ៉ាងរលូនតែម្ដង ដោយគ្មានការរំខាន ដល់អស់លោកសមត្ថកិច្ចពាក់ពន្ធនៅតាមដងផ្លូវ និងអស់លោកកងកម្លាំងឈរជើងប្រចាំការការពារតាមខ្សែបន្ទាត់ ព្រំដែន ច្រកអូរលាវនោះទេ ពិសេសប្រធានច្រក។ ជុំវិញនឹងសកម្មភាពយ៉ាងអនាធិបតេយ្យខាងលើនេះ លោក ខៀវ ប៉ូលីន ដែលជាប្រធានប៉ុស្តិ៍នគរបាល ការពារព្រំដែនប្រចាំការច្រកអូរលាវ សព្វថ្ងៃនេះវិញសម្ងំដេកលក់ឱ្យឈឹងតែម្ដង ធ្វើពុតដូចជាមិនឃើញមាន បទល្មើសធ្យូងខុសច្បាប់ដឹកឆ្លងដែនទៅវៀតណាម តាមច្រកលោកអញ្ចឹង ។មិនតែប៉ុណ្ណោះ បានរអ៊ូរទាំខ្សឹបៗថា ៖ សកម្មភាពពួកឈ្មួញដឹកជញ្ជូនធ្យូងរត់ពន្ធឆ្លងដែនខាងលើកនេះ រូបលោក មិនមានការ ជាប់ពាក់ព័ន្ធ នឹងលាបសក្ការៈអ្វីនោះទេ ហើយគាត់ បានអះអាងថា៖ ក្រុមមេឈ្មួញៗ ទាំងនោះបានធ្វើការបង់ក្បាលរថយន្តឲ្យទៅថ្នាក់លើ ដោយខ្លួនឯងរួចរាល់អស់ទៅហើយ រាល់ថ្ងៃនេះ ចំណែករូបគាត់ជាប្រធានច្រកបានត្រឹមតែដឹងៗ និងឃើញៗដូចទីងមោងតែប៉ុណ្ណោះ ។នេះបើយោងតាមការ បង្ហើបឲ្យដឹងពី លោក ខៀវ ប៉ូលីន ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនច្រក អូរលាវ ។ចំណែកលោក នាង ចំរើន ទាហាន មានទួលនាទីជាមេទិស ប្រចាំការនៅតំបន់ខាងលើនេះផងដែរ ភ្នាក់ងារយើង មិនអាចសុំការបំភ្លឺបានទេនូវ ជុំវិញការរត់ពន្ធ ដឹកជញ្ជូនធ្យូង ឆ្លងដែនខុសច្បាប់ទៅលក់នៅ ប្រទេសវៀតណាម ច្រក អូតាលាវ នេះបានទេដោយ ទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួលនោះទេ ៕ 99 ចែករំលែក