ព័ត៌មានជាតិ ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញា និងអធិការដ្ឋានស្រុកជួយឧបត្ថម្ភ ដល់មន្ត្រីនគរបាល ២ រូប ជួបឧប្បត្តិហេតុគ្រោះថ្នាក់ ក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់គ្រឿងញៀន នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងកំពុងឆ្នាំង កំពុងសម្រាកព្យាបាលនៅស្រុកឧដ្ដុង្គ ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Jul ឆ្នាំ 2022 23 ចែករំលែក កំពង់ឆ្នាំង: ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ឧត្តមសេនីយ៍ ទោ ខូវ លី ស្នងការនគរបាលខេត្ត បានឧបត្ថម្ភទឹកប្រាក់ចំនួន ១លានរៀល ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ឧបត្ថមទឹកប្រាក់ចំនួន ២លានរៀល និងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ទឹកប្រាក់ ៥០ ម៉ឺនរៀល ជូនមន្ត្រីនគរបាល២រូប នៃអធិការដ្ឋានគរបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លោក អនុសេនីយ៍ត្រី ឃួន សុវណ្ណវាសនា មន្ត្រីប៉ុស្ដិ៍ស្វាយជុក/និងលោកព្រិន្ទបាលទោ នាង សំណាង មន្ត្រីប៉ុស្ដិ៍ស្វាយជុក) ក្នុងពេលចុះបំពេញបេសកកម្មការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងែទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨ៈ៣០នាទី នៅចំណុចផ្លូវក្រាលគ្រោះក្រហម ស្ថិតក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នំាង ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដោយធ្លាក់ក្នុងគង្ហុកជ្រៅកាត់ផ្លូវ ដែលមានទឹកហូរ ។ 23 ចែករំលែក