ព័ត៌មានជាតិ មតិរិះគន់ថា ករណីបង្ក្រាបគ្រឿងញៀននៅឃុំអូរសោម ស្រុកវាលវែង ជនសង្ស័យរួចខ្លួននៅក្រៅសំណាញ់ច្បាប់….. ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Aug ឆ្នាំ 2022 22 ចែករំលែក {ខេត្តពោធិ៍សាត់}÷កាលពី ពាក់កណ្ដាលខែសីហា ឆ្នាំ 2022 ករណីបង្ក្រាបគ្រឿងញៀន នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមកនោះត្រូវបានប្រភពពី ប្រជាពលរដ្ឋ និងមន្ត្រី រាជការមួយចំនួនតូចបានទំលាយ នឹងលួចរាយការណ៍ ជូនអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ឱ្យដឹងថាជនសង្ស័យ ដែលសមត្ថកិច្ចនគរបាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចុះបង្ក្រាបបាននោះ បច្ចុប្បន្ន ត្រូវនៅក្រៅឃុំធម្មតា ដូចសព្វមួយដងដដែល ។..មិនដឹងជាមូលហេតុអ្វី..??បើមានទាំងវត្ថុតាងជាក់ស្ដែងហើយនោះ???។នេះគ្រាន់តែជាចម្ងល់ នឹងការលេីកឡេីងពីមជ្ឈដ្ឋាទូទៅតែប៉ុណ្ណោះ តែនីតិវិធី នៃច្បាប់ ចាត់ចែង របស់សមត្ថកិច្ចជំនាញយ៉ាងណានោះ គឺ សមត្ថកិច្ចជំនាញ បានសម្រេច រួចទៅហើយ..។ក្នុងករណីនេះ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យអង្គភាពយើងដឹងតាមទូរស័ព្ទ នៅវេលាម៉ោង 2:00 នាទី ថ្ងៃទី 30 ខែសីហា ឆ្នាំ 2022 នេះថា ការបង្ក្រាបនោះ ពិតជាមានមែន ក៏ប៉ុន្តែ លោកបានបញ្ជូនទៅថ្នាក់លើ អស់ហើយ គឺ ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ រឿងចំណាត់ការទៅលេីជនសង្ស័យ ឬ យ៉ាងណានោះ លោកថាមិនបានដឹងទេ (ព្រោះផុតដៃរបស់លោកទៅហើយ)។តែគួរអោយសោកស្ដាយបំផុត ក្នុងករណីនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពី លោក ស្នងការរង ផ្នែកគ្រឿងញៀន ខេត្តពោធិ៍សាត់ បានទេ។ប្រជាពលរដ្ឋ រស់នៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់ សូមធ្វើការសំណូមពរទៅដល់ឯកឧត្តម សរ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេស សូមសំណូមពរ ទៅដល់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ មេត្តា ជួយរឹតបន្តឹងក្នុងករណី ពាក់ព័ន្ធ នឹងគ្រឿងញៀន នៅក្នុងស្រុកវាលវែង បន្ថែមទៀតផងទាន..!។អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំ ចុះផ្សាយនេះ គឺផ្សាយ តាមអ្វី ដែលប្រភពពី ប្រជាពលតម្រូវការ និងមជ្ឈដ្ឋានទូទៅ ដែលសំណូមពរ អោយអង្គភាពយើងចុះផ្សាយពាក់ព័ន្ធ នឹងករណីគ្រឿងញៀន នៅក្នុងស្រុកវាលវែង ដើម្បី ឱ្យមាន សុខ សន្តិភាព សុវត្ថិភាព បន្ថែមទៀត ដល់ពួកគាត់ ដែលរស់នៅសព្វថ្ងៃ តែប៉ុណ្ណោះ គ្មានគោលបំណងមួលបង្កាច់ ឬ ជាន់បន្លិច ដល់មន្ត្រីស្ថាប័ន បុគ្គល រូបណាមួយឡើយ។គឺផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនា និងចូលរួម ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យមានសេដ្ឋកិច្ច ជីវភាពធូរធារ សម្បូរ សប្បាយតែប៉ុណ្ណោះ។ការលើកឡើងខាងលើ ទាំងអស់នេះ បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធប្រតិកម្មណាមួយ សូមមេត្តាបកស្រាយបំភ្លឺ ដើម្បីឱ្យអង្គភាពយើងចុះផ្សាយ ស្ដីពីច្បាប់របបសារព័ត៌មាននៅកម្ពុជា រៀងរាល់ម៉ោងធ្វើការ៕ 22 ចែករំលែក