ព័ត៌មានជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកវគ្គបំប៉នជំនាញផ្ទៃក្នុងសេនាធិការ ជូនដល់មន្ត្រីនគរបាលជាតិ .. ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ Sep ឆ្នាំ 2022 17 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ព្រឹកថៃ្ងព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបើកវគ្គបំប៉នជំនាញផ្ទៃក្នុងសេនាធិការ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស្រុី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ដែលមានការចូលរួមវគ្គបំប៉ននេះមានលោក.លោកស្រី នាយ.នាយរងការិយាល័យរដ្ឋបាល និងមន្ត្រីក្រោមឱវាទទាំងអស់ , លោក.លោកស្រី នាយ.នាយរងការិយាល័យសរុបផែនការ និងមន្ត្រីក្រោមឱវាទទាំងអស់ , លោក.លោកស្រីនាយរងការិយាល័យ ទទួលការងាររដ្ឋបាល លោក.លោកស្រី នាយផ្នែករដ្ឋបាលសរុប ការរិយាល័យជំនាញ អង្គភាពទាំងអស់ , លោក.លោកស្រី ជាជំនួយការផែនការងារទាំងអស់ , លោក.លោកស្រី អធិការរងទទួលការងារសេនាធិការ , លោក.លោកស្រី នាយផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង០៨ ផងដែរ។ ដែលធ្វើបទបង្ហាញដោយគ្រូបង្គោលរបស់ស្នងការដ្ឋាននគរបាលខេត្ត។សូមបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយដែល ឯកឧត្តមខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មកកាន់តំណែងជាស្នងការ ឃើញថា សុខសុវត្ថិភាព សុខសន្តិភាព ជូនពលរដ្ឋបានល្អ៕ 17 ចែករំលែក