ព័ត៌មានជាតិ បើកការដ្ឋាន សាងសង់អាគារពាណិជ្ជកម្ម និងលក់ផ្ទះល្វែង ក្រុមហ៊ុន ចេង ជីង ខូប. អិល. ធី. ឌី. ( Cheng ching prohitecture Corp , LTD)ផ្តល់អំណោយដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន៣០០គ្រួសារ ចេញផ្សាយបន្ថែម ថ្ងៃទី 8 ខែ Oct ឆ្នាំ 2022 41 ចែករំលែក (កំពង់ស្ពឺ)៖លោកស្រី ចិត្តធម៌ និង ចិត្តបុណ្យ ឈ្មោះហួង គួយអុិន នឹងស្វាមុី ឈ្មោះ តៃ ចាងហ៊ួ ជាថៅកែក្រុមហ៊ុន ចេង ជីង ខូប. អិល. ធី. ឌី. ( Cheng ching prohitecture Corp , LTD)ផ្តល់អំណោយដល់ប្រជាពលរដ្ឋ ទីទ័លក្រចំនួន៣០០គ្រួសារ តាមរយៈ:រដ្ឋបាលខេត្តកំពង់ស្ពឺ។អំណោយ ដែលបានផ្ដល់មានដូចជា ជាគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារៗ អង្ករមួយបេ. ទឹកត្រីមួយយួរ. ប៊ីចេងមួយគីឡូក្រាម. ស្កសរ មួយគីឡូក្រាម. ទឹកសាអ៊ីវមួយយួរ. សម្ភារៈផ្សេងៗទៀតដូចជា សាប៊ូ.ថ្នាំដុសធ្មេញ..។ល។ និងថវិកាចំនួន២ម៉ឺនរៀលដល់ពលរដ្ឋទីទ័លក្រចំនួន៣០០គ្រួសារមកពីសង្កាត់ទាំង៥នៃក្រុងច្បារមន។ការផ្តល់ជូនធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កណ្តោល ក្រុងច្បារមន ក្រោម វត្តមាន លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ។លោកស្រី ឡុង បូណារ៉េត បានលើកឡើងថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។លោកស្រីបានបញ្ជាក់ថា ការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ។ជាមួយគ្នានេះដែរ ដើម្បីឱ្យជីវភាពមានលក្ខណៈល្អប្រសើរ និងធូរធាជាងនេះ សូមលោកតា លោកយាយ អ៊ុំ.ពូ.មីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតពិសេស ត្រូវបង្កបង្កើនផល និងដាំដំណាំរួមផ្សំផ្សេងៗ។ល។នៅក្នុងឱកាសនោះផងដែរលោកស្រី ឡុង បូណារ៉េត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជម្ងឺដម្កាត់ផ្សេងៗ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុដែលបង្កឡើងដោយទឹកជំនន់។មួយវិញទៀតត្រូវរាយការណ៍ឱ្យទាន់ពេលវេលាទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយសង្គ្រោះបានឆាប់រហ័ស និងទាន់ពេលវេលាពេលមានករណីរងគ្រោះ។ជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយត្រូវរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ។សូមបញ្ជាក់ផងដែរថា ÷ មិនមែនជាលើកទីមួយទេ គឺ ច្រើនលើកហើយ។ ហើយ ក៏មិនមែនតែសម្រាប់ខេត្តកំពង់ស្ពឺទេ គឺ ច្រើនខេត្តហើយលោកស្រី ឈ្មោះហួង គួយអុិន នឹងស្វាមុី ឈ្មោះ តៃ ចាងហ៊ួថៅកែក្រុមហ៊ុន ចេង ជីង ខូប. អិល. ធី. ឌី. ( Cheng ching prohitecture Corp , LTD)និងជា ប្រធានសមាគមនារី អ្នកជំនួញ កម្ពុជា នឹង ចិនតែងតែ ចូលរួម ជាមួយរាជរដ្ឋាភិបាល តែងតែផ្តល់អំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ។ បែបមនុស្សធម៌តាមរយៈកាកបាទក្រហម កម្ពុជា និងតាមរយៈអាជ្ញាធរខេត្តក្រុង។ហើយខាងក្រុមហ៊ុន មានសេវាកម្មលក់ផ្ទះល្វែងនិងសាងសង់ផ្សារទំនើប ជួលជាតូប និងមានសេវាកម្មបង់រំលស់ ថែមទៀតផង..សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានអត្រាការប្រាក់ទៀបបំផុត..៕ 41 ចែករំលែក