ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ឱ្យក្រុមសកម្មជន នៃយុវជន គណបក្សប្រជាជនកម្ពុជា ចំនួនជាង៧៣នាក់ ធ្វើដំណើរ២យប់ ៣ថ្ងៃ ទៅទស្សនកិច្ច យកបទពិសោធន៍ នៅខេត្ត ព្រះសីហនុ ត្រូវបានបញ្ចប់ ដោយ បរិបូណ៌ សុវត្ថិភាព ពិតជាមានប្រយោជន៍…. ចេញផ្សាយបន្ថែម ថ្ងៃទី 23 ខែ Oct ឆ្នាំ 2022 83 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ ខ្ញុំបាទ សុត ប៊ុនធីម ប្រធានក្រុមសកម្មជន នៃក្រុមការងារ យុវជនគណបក្សប្រជាជន ស្រុកកំពង់ត្រឡាច សូម សរសើរដោយស្មោះចំពោះ..!! ទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបក្ស អចិន្ត្រិយ៍ ខេត្តកំពង់ឆ្នាំង..។ ក្រោមការដឹកនាំរបស់លោក ឈៀង ថារិទ្ធ ជាប្រធានលេខាធិការដ្ឋានក្រុមសកម្ម នៃក្រុមការងរយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង លោក វ៉ែន ឈុន ហាក់ ជាអនុប្រធាន លោក ពៅ សុខហ៊ាន ជាអនុប្រធាន និងលោកប្រធាន តាមក្រុងស្រុក បានដឹកនាំ ការធ្វេីដំណេីរបំពេញបេសកកម្ម ទៅទស្សនកិច្ច នឹងដកស្រង់យកបទពិសោធន៍ ការអភិវឌ្ឍ ដ៏ជឿនលឿនបំផុត ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែប្រទេស មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទាំងអស់ និងកងកម្លាំង គ្រប់ប្រភេទទាំងអស់ មន្ត្រីរាជការទាំងអស់ គ្រប់ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា ដែលធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព ដល់សព្វថ្ងៃ។សូមបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍជឿនលឿនបំផុត ក្នុងរយៈពេលខ្លី ហេដ្ឋារចនាសម្ព័ន្ធ អាគារតូចធំ តំបន់ទេសចរណ៍ សន្តិសុខ សុវត្ថិភាព បានយ៉ាងល្អប្រសើរ។ក្រុមការងារដែលធ្វើដំណើរបេសកកម្ម សរុប ក្រុមការងារទាំងអស់ដែលបានចូលរួមទៅទស្សនកិច្ចរួមមាន ចំនួន៧៣នាក់ ធ្វើដំណើរមកទស្សនកិច្ចសិក្សានៅក្នុងទី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទទួលបានជោគជ័យគួរកត់សំគាល់។លោក ឈៀងថារិទ្ធ ប្រធានលេខា ធិការដ្ឋានក្រុមសកម្មជននៃក្រុមការ ងារយុវជនគណបក្សខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងដំណើរទស្សន កិច្ចសិក្សាខាងលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកទឹកចិត្តនិងជួយឧបត្ថម្ភថវិកា ក្នុងការចំណាយលើរថយន្តទេសចរណ៍ ២៥កៅអី ៣គ្រឿង រថយន្ត សារ៉ែ ននគរបាលខេត្ត មួយគ្រឿង និងថវិកាមួយចំនួន ក្នុងការហូបចុកស្នាក់នៅបោះតង់មាត់សមុទ្រផងដែរ។លោក ជួប សីហា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូនក្រុងព្រះសីហនុ បានអោយដឹងថា ក្នុងរយៈពេល២ឆ្នាំ ចុងក្រោយនេះក្រោមការដឹកនាំដ៏ឈ្លាដវៃ របស់ប្រ មុខរាជរដ្ឋាភិបាលកម្ពុជា និងឯក ឧត្តម គួច ចំរើន ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅក្នុង ខេត្តព្រះសី ហនុ មានការរីកចម្រើនគួរឱ្យកត់ស ម្គាល់ ពិសេសវិស័យទេសចរណ៍តាមឆ្នេរសមុទ្រជាតំបន់កំសាន្តក្នុងក្រុងព្រះសីហនុ។នៅល្ងាចថ្ងៃនេះដែរ លោក ខៀវ ភារម្យ ជាអ្នកនាំពាក្យរដ្ឋបាលខេត្ត ព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រ ធានគណបក្សខេត្តព្រះសីហនុបាននាំយកអំណោយ ជាភេសជ្ជៈចំនួន៦០កេស របស់ ឯកឧត្តម ប្រធានគណបក្សខេត្តព្រះសីហនុ ឧបត្ថម្ភជូនក្រុមការ ងារយើង។ដំណើរទស្សនៈកិច្ចសិក្សារយៈពេ ល២យប់ ៣ ថ្ងៃរបស់ក្រុមការងារសកម្មជនយើង (ពីថ្ងៃទី២១/ ២២/ ២៣/ ខែតុលា ឆ្នាំ២០២២ )បានឆ្លុះបញ្ចាំង ពីការស្នាក់ នៅបោះតង់ជា សមូហភាព បានបង្កើនសាមគ្គីភាពផ្ទៃក្នុង យ៉ាងរឹងមាំ គឺ នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយជាមួយ។ទោះបីក្នុងការស្នាក់នៅបោះតង់ជាប់មាត់សមុទ្រមានផលប៉ះពាល់ ពីអាកាសធាតុមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ក៏ក្រុមស កម្មយើងបានសាមគ្គីគ្នាស្នាក់នៅជាសមូហភាពមានទំនាក់ទំនងល្អយ៉ា ងស្អិតរមួត ពុំមានបញ្ហាអ្វីកើតឡើងឡើយ ។លេខាធិការដ្ឋានក្រុមសកម្មជននៃក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុក ដាក់និងបានផ្ដល់ថវិកា ជូនក្រុមសកម្មជនយើង បានធ្វើទស្សនកិច្ចសិក្សាយ៉ាងសប្បាយ រីករាយបំផុត នៅខេត្តព្រះសីហនុ។ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅដល់ លោក អភិបាលក្រុងព្រះសីហនុ និង លោក ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានផ្ដល់ ទីតាំង និងឧបត្ថម្ភនូវភេសជ្ជៈមួយចំនួន៦០កេះ ដល់ក្រុមសកម្មជនរបស់យើង។សូមបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម ហ៊ុនម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាពិតជាមានសមត្ថភាព ក្នុងតួនាទីធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យក្នុងបច្ចុប្បន្ន និងពេលអនាគត ។ជយោសន្តិភាព មានសន្តិភាព ពិតជាមាន ការអភិវឌ្ឍលើគ្រប់វិស័យ។សូមបញ្ជាក់ជាចុងក្រោយ សកម្មជននៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដែលបានបំពេញបេសកកម្មទស្សនកិច្ច ដកស្រង់ យកបទពិសោធន៍ ពីខេត្តព្រះសីហនុ ដើម្បីសរសេរជាព័ត៌មានផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ជាពិសេស ជាសារមួយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ក្រុមការងារយើង ចង់ឱ្យ ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ដូចខេត្តព្រះសីហនុ អញ្ចឹងដែរ..!! ព្រោះខេត្តកំពង់ឆ្នាំងយើង សព្វថ្ងៃមានការរីកចម្រើន ជាងប៉ុន្មានឆ្នាំមុន ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត៕ 83 ចែករំលែក