របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ស្នងការគរបាលខេត្ត ប្រគល់ថវិកា ៧លានរៀល និងសំភារ:ឧបភោគ ជូនមន្ត្រីនគរបាលចូលនិវត្តន៍ ដែលផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យឆេះទាំងស្រុង

5

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ស្នងការង បានប្រគល់ថវិកាចំនួន ៧ ០០០ ០០០ រៀល (ប្រាំពីលានរៀល) និងគ្រឿងឧបភោគមួយចំនួន ជូនទៅដល់លោក ម៉ក់ សារី (មន្ត្រីនគរបាល ចូលនិវត្ត) និងភរិយា ដោ សុថុន ដែលលំនៅដ្ឋានរបស់គាត់ ត្រូវបានអគ្គឺភ័យឆេះទាំងស្រុង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ កន្លងមក។

សូមបញ្ជាក់ថាលោក ម៉ក់ សារី ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានចូលបម្រើការងារ (រយ:ពេល៣៨ឆ្នាំ) គឺចូលបម្រើការងារជាមន្ត្រីនគរបាល នៅថ្ងៃទី ១៣ ខែ០៧ ឆ្នាំ១៩៧៩ ហើយចូលនិវត្តនៅឆ្នាំ ២០១៧ ។

ក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ទោ ខូវ លី និងជំនួសមុខឲ្យមន្ត្រីនគរបាលទាំងអស់តាមបណ្ដាក្រុង ស្រុក ទាំង៨ សូមសម្ដែងការសោកស្ដារ ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងលើក្រុមគ្រួសារលោក ម៉ក់ សារី ស្នងការនគរបាលខេត្ត និងបានជម្រាបជូនថា ថវិការទាំងនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីបណ្ដាមន្ត្រីនគរបាលទូទាំងខេត្តកំពង់ឆ្នាំង ជូនក្រុមគ្រួសារមន្ត្រីនគរបាលចូលនិវត្តន៍ ជួបឧបវៈហេតុនេះ។

សូមរំលឹកថា កាលពីព្រឹកវេលាម៉ោង៧និង២៥នាទី ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៧ និង ២០ នាទី មានករណី​អគ្គឺភ័យ បានឆាបឆេះ​លំ​នៅ​​ដ្ឋាន​របស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ ។

លោក ម៉ក់ សារី និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះស្នងការដ្ឋាននគរបាលខេត្តឧត្តមសេនីយ៍ទោ ខូវ លី រួមទាំងមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានជួយឧបត្តមថវិកា និងសម្ភារៈទាំងអស់នេះ ជូនចំពោះក្រុមគ្រួសារគាត់ និងសូមប្រសិទ្ធិពរជ័យនៅពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.