ព័ត៌មានជាតិ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញសំណេះសំណាល ជាមួយកម្មករ កម្មការនី រោងចក្រ កាត់ដេរ… ចេញផ្សាយបន្ថែម ថ្ងៃទី 20 ខែ Mar ឆ្នាំ 2023 2 ចែករំលែក នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចអញ្ជើញសំណេះសំណាល ជាមួយមេក្រុមបក្ស នៅក្រុមហ៊ុនកាត់ដេរ (ត្រីប៉ូស ) ស្រុកកំពង់ត្រឡាច មានចំនួន ២០០ នាក់។ក្នុងពិធីនេះផងដែរ មានវត្តមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចាន់មុន្នី លោកជំទាវ កុប ម៉ារីយ៉ាស់ តំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំង លោក សាន់ យូ អភិបាលរងខេត្ត លោក វន ស៊ីផាអភិបាលស្រុក អស់លោក លោកស្រី ជាថ្នាក់ដឹកនាំរបស់គណបក្សខេត្ត ស្រុក ជាច្រើនរូបផងដែរ។លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៅកាន់ក្មួយៗកម្មកររោងចក្រត្រីប៉ូសថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត “បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ “។ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ។ បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។ បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា់”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។ សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ…៕ក្រោមការដឹកនាំរបស់សម្តេច តេជោហ៊ុន សែន រាជរដ្ឋាភិបាលខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង ពីជំងឺឆ្លងកូវីដ-១៩ ដែលបានវាយលុកពិភពលោក ហើយរដ្ឋាភិបាល នៃបណ្តាប្រទេសទាំងអស់លើពិភពលោក ក្នុងនោះរួមទាំងរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ ដ៏ក្តៅគគុកប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះដោយមិនដកដៃឡើយ។ «…រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសង្គ្រោះនិងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះពលរដ្ឋរបស់ខ្លួន គឺប្រៀបបាននឹងការយកចិត្តទុកដាក់របស់ឪពុកម្តាយចំពោះកូនៗ ការផ្តល់សេចក្តីស្រឡាញ់ និងការយកអាសារ ការជួយគ្នានៅក្នុងគ្រាមានគ្រោះអាសន្នរបស់ញាតិមិត្ត។ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ជំងឺកូវីដ ១៩ គឺជាជំងឺដែលអាចគ្រប់គ្រងបាន ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភគឺ «ជំងឺភ័យខ្លាច» ដែលកើតចេញពីជំងឺនេះ។ជាចុងបញ្ចប់ លោកជំទាវ លោកជំទាវបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ទន្ទឹមនោះផងដែរលោកជំទាវបានផ្ដល់ជូន សម្ភារៈគ្រឿងឧបភោគមានជាអង្ករ និងថវិកាមួយចំនួន និងពិសាបាយសាមគ្គីជួបជុំគ្នា៕ 2 ចែករំលែក