ព័ត៌មានជាតិ កម្លាំងជំនាញ(ក)១១បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានជាង៣២គីឡូក្រាម.. ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Mar ឆ្នាំ 2023 19 ចែករំលែក {ភ្នំពេញ}៖ កម្លាំងជំនាញ ក១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពី ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀនជាង ៣២គីឡូក្រាម នៅវេលាម៉ោង ២៣:១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។.នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ជនសង្ស័យគ្រឿងញៀនដែលបានចាប់ខ្លួនមានឈ្មោះ វី វ៉ាន់នុត ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តនិតិវិធីឆែកក្នុងបុរីឡាយគង់ហ្គ្រីនហូម ស្ថិតនៅផ្ទះលេខ១០ជី ផ្លូវ៤អេ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកមបូល រាជធានីភ្នំពេញ ដោយសម្ថកិច្ចបានចាប់យកភស្តុតាងពីជនសង្ស័យរួមមាន គ្រឿងញៀនប្រភេទកេតាមីន(Ketamine)ទម្ងន់ ១១៨៩២ក្រាម (១១គីឡូក្រាម និង៨៩២ក្រាម), គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (គ្រាប់បៃតង) ទម្ងន់ ៩៧៨៨ក្រាម (៩គីឡូក្រាម និង៧៨៨ក្រាម), គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៥៤ក្រាម (១គីឡូក្រាម និង៦៥៤ក្រាម), គ្រឿងញៀន ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៣៤២ក្រាម (៩គីឡូក្រាម និង៣៤២ក្រាម) និងសារធាតុគីមីមិនអាចកំណត់អត្តសញ្ញាណទម្ងន់ ៤៥៣៤ក្រាម។ សរុបគ្រឿងញៀនទាំងអស់ទម្ងន់ ៣២៦៧៦ក្រាម (៣២គីឡូក្រាម និង៦៧៦ក្រាម) និងថយន្តមួយគ្រឿងម៉ាក High Lander។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ 19 ចែករំលែក