របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ព្រៃប្រាកដជារលាយ អុសព្រៃ កាប់ពុះច្រៀកដឹកយ៉ាងច្រើន នៅតំបន់ព្រៃអង់តែន និងកម្របព្រៃឡង់ ស្ថិតនៅក្នុង ឃុំបឹងល្វា ស្រុកសន្ទុក…..

17

{ខេត្តកំពង់ធំ}÷ នៅព្រឹកថ្ងៃទី 25 ខែមេសាឆ្នាំ 2023 ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថានៅចំណុចអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ មកដល់អង្គភាពយើងខ្ញុំ។ ហើយអង្គភាពយើងខ្ញុំបានចុះទៅដល់ក៏ឃើញអ្វីដូចពលរដ្ឋរាយការណ៍ពិតប្រាកដមែន។ គំនអុសព្រៃ..ស្ថិតនៅចំណុចអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដែលមានឈ្មួញឈរទិញ នឹងប្រើកូនចៅឲ្យទៅកាប់ក្នុងព្រៃអង់តែន និងគម្របព្រៃឡង់។

ឈ្មួញឈ្មោះ ទី១ យា រី ឈ្មួញទី ២ ឈ្មោះ លោក ធីម ឈ្មួញទី ៣ ឈ្មោះ លោក រ៉េត ហើយលោក រ៉េត អ្នករត់ការទាំងអស់។

ប្រភពបានឱ្យដឹងថា ក្នុងមួយសប្តាហ៍ទីតាំងលើកអុសឈើព្រៃខាងលើនេះ។ឡើងដាក់រថយន្តព្រះអង្គចំនួន 5 គ្រឿងយកទៅខេត្តកំពង់ចាមនិងរាជធានីភ្នំពេញ។

ហេតុអ្វីមន្ត្រីជំនាញសមត្ថកិច្ច នៅក្នុងស្រុកសន្ទុក និងមន្ត្រីជំនាញខេត្តកំពង់ធំ មិនបង្ក្រាបដូច្នេះ???

សូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ និង ជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការស្រាវជ្រាវ បង្ក្រាប បង្កា រទប់ ស្កាត់ ធនធានធម្មជាតិ សូមឯកឧត្តម មេត្តា ចាត់ការទៅលើក្រុមឈ្មួញ ទីតាំងខាងលើនោះផងទាន…។

សោកស្ដាយណាស់នៅព្រឹកថ្ងៃទី 25 ខែមេសាឆ្នាំ 2023 នេះអង្គភាពយើងខលទូរសព្ទទំនាក់ទំនងទៅ លោក រ៉េត ដែលមានលេខទូរសព្ទ 096 ……168ដើម្បីចង់បញ្ជាក់ឲ្យច្បាស់តើការរកស៊ីជំនួញឈើអុសព្រៃនេះមានច្បាប់ទម្លាប់ដល់កម្រិតណា???។

ការចុះផ្សាយខាងលើនេះ បើសិនអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាមួយ ចង់បកស្រាយបំភ្លឺ។
សូមទាក់ទងមកអង្គភាពសារព័ត៌មានយើងខ្ញុំស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា រៀងរាល់ម៉ោងធ្វើការ៕ រឿងនេះនៅមានត…

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.