ព័ត៌មានជាតិ បងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រយ៉ាងច្រើន លើសអ្វីដែលព្រៀងទុក្ខ..ដោយការគោរពស្រឡាញ់.. ចេញផ្សាយបន្ថែម ថ្ងៃទី 1 ខែ May ឆ្នាំ 2023 19 ចែករំលែក កំពង់ឆ្នាំង ៖ ដោយសេចក្តីស្រឡាញ់ ..សេចក្តីគោរព..មានការយល់ដឹងខ្ពស់..ពីសំណាក់បងប្អូនប្រជាពលរដ្ឋ..នៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត។ មហាជននៅខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ បានចូលរួម អបអរសាទរក្បួនដង្ហែ ព្រះអគ្គិជ័យ កីឡានៃការ ប្រកួត កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ ខេត្តជាប់បឹ ងទន្លេសាប ។ ក្បួនដង្ហែ ព្រះអគ្គិជ័យ កីឡា បានមកដល់ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី២ ៩ ខែមេសា ឆ្នាំ២ ០២៣ ។ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានសម្រាកពិសារអាហារថ្ងៃត្រង់ នៅត្រង់ចំណុចរូបសំណាកដំរីស ព្រំប្រទ ល់ ស្រុករលាប្អៀរ និងក្រុង កំពង់ឆ្នាំង ។ ហើយនៅវេលាម៉ោង១៤រសៀល ក្នុងថ្ងៃដដែល នេះ ក្បួនដង្ហែ ព្រះអគ្គិជ័យកីឡា នឹងបន្តដំណើរឆ្ពោះ ទៅ កាន់វេទិការប្រារព្វពិធី នៅសួនច្បារវិមាន ឯករាជ្យ ស្ថិតនៅ កណ្តាល ក្រុងកំពង់ឆ្នាំង ។ មុននឹងដង្ហែទៅតម្កល់ទុក១យប់ នៅវត្តអារញ្ញការាម ដោយមានការរៀបចំ ពិធី សាសនា និងការបាញ់កាំ ជ្រួចអបអរ សាទរ នៅពេលរាត្រីផងដែរ ។នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេ ត្តកំពង់ឆ្នាំង បានរៀប ចំមន្ត្រីរាជការ កងក ម្លាំងប្រដា ប់ អាវុធ លោ កគ្រូ អ្នកគ្រូ សិស្សានិសិស្ស កម្មករ កម្មការនី និ ងប្រជាពលរដ្ឋប្រមាណ ជាង ៧ម៉ឺន ដើម្បីចូលរួមអបអរសាទរ នៅពេល ដែល ក្បួន ដង្ហែព្រះអគ្គិជ័យកីឡា មកដល់ភូមិសាស្ត្រ ខេត្តកំ ពង់ឆ្នាំង ។គួរបញ្ជាក់ថា ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទ អង្គរវត្ត ដែលប្រព្រឹត្តទៅក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ ព្រះអគ្គិជ័យកីឡាត្រូវបាន ដង្ហែ តាម បណ្ដាប្រ ទេស តំបន់អាស៊ាន បានធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ ចូល កម្ពុជា វិញ។ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំ ពិធីដង្ហែព្រះអគ្គិកីឡា តាម ប ណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំ ពង់ឆ្នាំង ពោធិ៍សាត់ បាត់ ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ពោល គឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង។សូមបញ្ជាក់ផងដែរថាកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អបំផុត៕ 19 ចែករំលែក