លោក ស៊្រន សំឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្រ្តី ២រូបជាអភិបាលរងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ÷ មន្រ្តី២រូប ត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រកាសតែងតាំងជាអភិបាលរង នៃគណអភិបាលស្រុកសាមគ្គីមានជ័យ ដែលពិធីប្រកាសតែងតាំងគណអភិបាលរងស្រុនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ស៊្រន សំឫទ្ធី អភិវាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជា នាយករងរដ្ឋបាលសាលខេត្ត និង ថ្នាក់ដឹកនាំមន្រ្តីរាជការ នៃរដ្ឋបាលស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៥១៧ ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ អានដោយលោកមុី សុផាតប្រធានការិយាល័យសាលាខេត្ត ត្រូវបានតែងតាំង លោក សុខា រិទ្ធី បន្តអាណត្តិទី២.លោក សល់ ណាំហេង ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុក សាមគ្គីមានជ័យ លោក ស្រង កាម ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរង នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ។
មានប្រសាសន៍នាឱកាសនោះ លោក ស៊្រន សំឫទ្ធី បានមានប្រសាសថា ការប្រកាសចូលកាន់តំណែង គណអភិបាលរងស្រុកនាពេលនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងរដ្ឋបាលក្រុងកំពង់ឆ្នាំង អោយកាន់តែមានប្រសិទ្ធិភាព ការរីកចម្រើនបន្ថែមទៀតក្នុងអភិវឌ្ឍន៍មូលដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ ។ពិសេសការឆ្លើយតបទៅនូវកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត ។
លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើអោយ អភិបាលរងស្រុក ទើបបានតែងតាំងថ្មី ត្រូវចេះសហការអោយបានជិតស្និត ជាមួយគណៈអភិបាលស្រុក មន្ទីរជំនាញជុំវិញខេត្ត ការិយាល័យជំនាញក្នុងស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ច ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងអង្គភាព ដើម្បីអោយដំណើរការនៅក្នុងអង្គភាពមានភាពរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។